នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
អាជ្ញាធរ ចុះណែនាំដល់ម្ចាស់អាជីវកម្ម ដែលរំលោភចិញ្ជើមផ្លូវជាប្រចាំក្នុងខណ្ឌដូនពេញ
ថ្ងៃទី ៖ 16-09-2023, ដោយ​​ admin , 63 Views
               
ភ្នំពេញ : អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ ពីបញ្ហាបរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋានខណ្ឌដូនពេញ ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើន មានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ មកលេងកម្សាន្ត។

ជាក់ស្ដែងនៅយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៣ នេះលោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញពេញបានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលប្រកបអាជីវកម្មតាមដងផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ជារួមក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដែលប្រើប្រាសចិញ្ចឹមផ្លូវលើសពី១ភាគ៣ សូមឲ្យរក្សាចិញ្ចើមផ្លូវដើម្បីឲ្យអ្នកថ្មើជើងងាយស្រួលធ្វើដំណើរ។

លោក ចាប ឌីណាអភិបាលរងទទួលបន្ទប់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌភ្នំពេញបានចាត់ឲ្យ លោក ចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ រៀបចំបរិស្ថានអនាម័យជាប្រចាំជាពិសេស តាមដងផ្លូវសំខាន់ៗ ដើម្បីរក្សាចិញ្ចើមផ្លូវជូនពលរដ្ឋអ្នកធ្វើដំណើរដោយថ្មើរជើង និង ណែនាំដល់ក្រុមអាជីវករប្រកបអាជីវកម្ម ក្លឹប ខារ៉ាអូខេ និងបារបារាំងជាដើម នៅតាមដងផ្លូវឲ្យរក្សាចិញ្ចើមផ្លូវ និងរក្សាសោភ័ណ្ឌភាព រាជធានីភ្នំពេញយើងដើម្បីឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកទស្សនានិងបទលេងកម្សាន្ត។

លោកអភិបាលរង បានបន្ថែមទៀតថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យបរិស្ថានល្អ ។

បន្ថែមទៀតនោះ លោកអភិបាលរងបាន សូមឲ្យអាជីវករកុំគិតថាអាជ្ញាធរមករំខានការប្រកបអាជីវកម្មរបស់ពួកគាត់ គឺចុះមករៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរនិងថែរក្សាសន្តិសុខសុវត្ថិភាពជូនម្ចាស់ប្រកបអាជីវកម្មទាំងអស់ព្រោះតំបន់ដែលគ្មានក្មេងទំនើងតំបន់ដែលមានភាពសន្តិសុខល្អនោះភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើន។ ជាចុងក្រោយអាជ្ញាធរសូមអរគុណចំពោះការចូលរួមរបស់ ម្ចាស់ប្រកបអាជីវកម្មទាំងអស់គ្នាជាមួយអាជ្ញាធរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com