ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រំលោភលើទំនុកចិត្តទៀតហើយ ! លើកនរះ ជាប់ធ្មុងអាវុធហត្ថខេត្តបន្ទាយមានជ័យ​
ថ្ងៃទី ៖ 16-09-2023, ដោយ​​ admin , 116 Views
                     
បន្ទាយមានជ័យ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២៣​​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមដើមបណ្តឹងឈ្មោះ ថា សេងហុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ អ៉ី វិនទីន (ហៅង៉ា)​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក​ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាក់លេខ ភ្នំពេញ 1BC-8221 ទៅម្ដុំការ៉ាស់សាំងផ្សារកណ្តាល ក៏បានជួបជនសង្ស័យ​ដែលទើបតែស្គាល់គ្នា​ ហេីយជនសង្ស័យបានមកសុំខ្ចីម៉ូតូរបស់ខ្លួន ថា១០នាទីនឹងយកមកឱ្យវិញ ស្រាប់តែជនសង្ស័យយកទៅបាត់មិនឃេីញមកវិញ។

ក្រោយទទួលបានពាក្យបណ្តឹង​  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញា​ ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅខេត្តបាត់ដំបង​។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ និងខេត្ត កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ព្រមទាំងដកហូតវត្ថុតាង នៅចំណុចខាងលិចរង្វង់មូលលោកតារែកក្រូច ស្ថិតក្នុងភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយយកមកសួរនាំ​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ​ពិតប្រាកដមែន​ដោយយកទៅដាក់បញ្ចាំ។ 

ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា​​​​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកម៉ូតូ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​បានប្រគល់ជូនជនរងគ្រោះវិញហេីយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com