ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យអាជា្ញធរផ្សព្វផ្សាយឱ្យដល់ឫសគល់
ថ្ងៃទី ៖ 16-09-2023, ដោយ​​ admin , 97 Views
                     
កំពង់ស្ពឺ : អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាងបានលើកឡើងថា គ្រឿងញៀនជាឆ្អឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ គ្រាដែលធនធានមនុស្សងុបងល់វង្វេងស្រវឹងនិងគ្រឿងញៀន។ដូច្នេះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ មេប៉ុស្តិត្រូវបង្កើនការបង្ការផ្សព្វផ្សាយឱ្យទូលំទូលាយនិងបញ្ច្រាបឱ្យចូលជ្រៅដល់ឬសគល់ភូមិនិងដល់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានការយល់ដឹងខ្ពស់ពីហានិភ័យនៃការប៉ះពាល់និងប្រើប្រាស់គ្រឿងញៀន។

ថ្លែងប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣លោក វ៉ី សំណាង បានឱ្យដឹងថាជារៀងរាល់ថ្ងៃរដ្ឋបាលតែងតែទទួលបានការរាយការណ៍ពីករណីបង្ក្រាបបានអ្នកប្រើប្រាស់ ចែកចាយនិងជួញដូរគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ការបង្ក្រាបវាពិតជាសំខាន់ តែការបង្ការតាមយន្តការផ្សព្វផ្សាយឱ្យដល់ឬសគល់ភូមិនិងខ្នងផ្ទះប្រជាពលរដ្ឋវាកាន់តែសំខាន់ថែមទៀត ព្រោះសង្គមគ្រួសារមានការយល់ដឹងខ្ពស់អត្រាអ្នកដែលចង់ដឹង ចង់សាករស់ជាតិនៃគ្រឿងញៀនមានការថយចុះ។

លោកថា មេឃុំ ចៅសង្កាត់ មេប៉ុស្តិកុំធុញនិងការផ្សព្វផ្សាយ កុំចាំទាល់តែវាកើតជាបទល្មើសទើបបង្ក្រាប ព្រោះការបង្ក្រាបក៏វាហុចនូវផលអាក្រក់និងហានិភ័យដល់សមត្ថកិច្ចអ្នកអនុវត្តផងដែរ។ពេលខ្លះអ្នកប្រព្រឹត្តិបទល្មើសក៏វាមានអាវុធសម្រាប់តបតជាមួយសមត្ថកិច្ច ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់រងគ្រោះដោយការតបតនេះដែរ ដែលមានពេលខ្លះសមត្ថកិច្ចត្រូវបាត់បង់ជីវិតពេលកំពុងបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ។មួយវិញទៀតការរីករាលដាលនៃគ្រឿងញៀនវាពិតជាធ្វើឱ្យបាត់នូវធនធានមនុស្ស បាត់នូវស្មារតី កើតមានអំពើហឹង្សាក្នុងគ្រួសារ ចោរឆក់ចោរប្លន់ បាត់បង់នូវសន្តិសុខសង្គម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com