នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នាយករដ្ឋមន្រ្តី បញ្ជាឱ្យលោក ប៉ាន់ខែម ប៊ុនថន ដោះស្រាយបន្ទាន់ចំពោះវិវាទក្រុមរថយន្តធន់ធំសណ្តោងដឹកទំនិញខ្នាតធំ ចេញចូលកម្ពុជាថៃ តាមច្រកប៉ោយប៉ែត
ថ្ងៃទី ៖ 15-09-2023, ដោយ​​ admin , 154 Views
               
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យលោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យដោះស្រាយបន្ទាន់ចំពោះវិវាទរវាងក្រុមរថយន្តធន់ធំសណ្តោងដឹកទំនិញខ្នាតធំដឹកនាំចេញចូលកម្ពុជាថៃតាមច្រកប៉ោយប៉ែត និងក្រុមហ៊ុនចំណត ភាស៊ី របស់លោក ឈឿន ចាន់ថន ក៏ដូចជាក្រុមហ៊ុនផែស្ងួត នៅក្រុងប៉ោយប៉ែត ។

យោងតាមបណ្ដាញតេលេក្រាម សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យ សិក្សាស្រាវជ្រាវក៏ដូចជំនួបទល់មុខនៃភាគីទាំងសងខាង នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត កាលពីព្រឹកមិញ និងកិច្ចប្រជុំរបស់ក្រុមការងាររួមជាមួយអង្គភាពពាក់ពន្ធ័ នារសៀលនេះ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ។

ខ្លឹមសារបានបន្ថែមថា ក្រុមការងារនឹងប្រកាសជម្រាបជូនថា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលស្អែកនេះ ក្រុមការងារនឹងធ្វើការប្រកាសលទ្ធផលដំណាក់កាលទីមួយនៅចំពោះមុខភាគីដែលពាក់ពន្ធ័រួមជាមួយអ្នកសារព័ត៌មាន នៅសាលាក្រុងប៉ោយប៉ែត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com