ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជប៉ុន គ្រោងនាំវិនិយោគមកកម្ពុជា នៅខែវិឆ្ឆិកាខាងមុខនេះ
ថ្ងៃទី ៖ 14-09-2023, ដោយ​​ admin , 108 Views
                     
ភ្នំពេញ : ជប៉ុន គ្រោងដឹកនាំអ្នកជំនួញរបស់ខ្លួនមកសម្លឹងមើលការវិនិយោគនៅកម្ពុជា នៅខែវិឆ្ឆិកាខាងមុខនេះ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA ដឹកនាំប្រតិភូវិនិយោគិនជប៉ុននៅកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន លោក បាននឹងកំពុងខិតខំផ្សព្វផ្សាយកៀគរវិនិយោគិនជប៉ុនមកស្វែងរកឱកាស ក៏ដូចជាសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាតាមរយៈការរៀបចំឲ្យមានដំណើរទស្សនកិច្ចដូចពេលនេះ។

លោក បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាខាងមុខនេះលោក នឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជាដែលស្របនឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ លោក បន្ថែមថាទស្សនកិច្ចខាងមុខនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរៀបចំនូវព្រឹត្តិការណ៍អបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

លោក ប្រធានសមាគម បានមានប្រសាសន៍ទៀតថា ទស្សនកិច្ចខាងមុខ ក៏ជាឱកាសមួយសម្រាប់វិនិយោគិនជប៉ុនក្នុងការសិក្សាពីសក្ដានុពលផ្សេងៗដែលកម្ពុជាមាន ដើម្បីវិនិយោគផងដែរ។ ជាការឆ្លើយតបលោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមក៏ដូចជាគម្រោងទស្សនកិច្ចរបស់ប្រតិភូធុរកិច្ចជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជានាខែវិច្ឆិកាខាងមុខ។

ក្នុងនាម ក្រសួងមហាផ្ទៃ លោក ឧបនាយករដ្ឋមន្ត្រី បានអះអាងពីការត្រៀមខ្លួនសម្របសម្រួលកិច្ចការពាក់ព័ន្ធជូនប្រតិភូក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោក ស សុខា បន្តថា ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ គឺជាកត្តារួមចំណែកពង្រឹង និងទាក់ទាញការវិនិយោគពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះលោក សង្ឃឹមជឿជាក់ថា តាមរយៈទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹងនៅតែបន្តគាំទ្រ និងជំរុញការខិតខំកៀគរអ្នកវិនិយោគមកបន្តស្វែងរកឱកាស និងសក្ដានុពលនានា ដើម្បីវិនិយោគជួយបង្កើតការងារនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។

លោក បានថ្លែងអំណរគុណចំពោះលោក Takahashi និងប្រតិភូធុរកិច្ចជប៉ុនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការវិនិយោគ។

ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាលកម្ពុជា លោក បានបន្តអះអាងពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការសម្របសម្រួល ជំរុញនិងលើកកម្ពស់បរិយាកាសនៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com