ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធ្លាប់យំ ឈឺចាប់រីងរៃរាប់ខែរាប់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតធ្វើបាប ពេលនេះមានពន្លឺយុត្តិធម៌ហើយ
ថ្ងៃទី ៖ 13-09-2023, ដោយ​​ admin , 250 Views
                     
ភ្នំពេញ : ស្រ្តិម្នាក់ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍ ថា ពេលនេះនាងទទួលបានពន្លឺយុត្តិធម៌ពីរដ្ឋាភិបាលហើយ បន្ទាប់ពីអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតធ្វើបាបពាក់ព័ន្ធបញ្ហាដីធ្លី ក្រោយពីម្ដាយនាងបានស្លាប់ ។

តាមសំណេរដដែលបានរៀបរាប់ថា «នាងខ្ញុំ សុំលើកម្រាមដៃដប់ សូមអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋន្រ្ដីថ្មីនៃកម្ពុជា និងថ្លែងអំណរអរគុណ ដល់ឯកឧត្ដមបណ្ឌិត បងប្រុស ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព»។

បើតាមសំណេរដដែល បានបញ្ជាក់ថា «ថ្ងៃនេះ នាងខ្ញុំបានទទួលប្លង់ដីថ្មី លើដីចាស់នាងខ្ញុំវិញហើយ ។ នាងខ្ញុំពិតជារំភើប និង សប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមមិនបាន ។ យុត្តិធម៍មានហើយ…….យុត្តិធម៍ពិតជាមានសំរាប់ប្រជាពលរដ្ឋទន់ខ្សោយដូចនាងខ្ញុំ ។ រស់នៅក្រោមម្លប់សន្ដិភាព ទុក្ខប្រជារាស្រ្ដ ក៏ដូចជាទុក្ខថ្នាក់ដឹកនាំ...»។

បើតាមការរៀបរាប់នៅលើបណ្ដាញសង្គមពីស្រ្តីដដែល «កន្លងមក នាងខ្ញុំធ្លាប់យំ ឈឺចាប់រីងរៃរាប់ខែ..រហូតដល់ឆ្នាំ ដោយសាររឿងដីធ្លី ដែលអតីតស្មៀនឃុំ និង អតីតអនុភូមិ ឃុបឃិតគ្នា បំពានយកទៅលក់បន្ដ ក្រោយពីម្ដាយនាងខ្ញុំបានស្លាប់ ។ រឿងដីធ្លីមួយនេះ បើសិន មិនបានឯកឧត្ដមបណ្ឌិត ប៉ាន់ខែន ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មកជួយដោះស្រាយ ក្រៅប្រពន្ធ័ច្បាប់ តាមនយោបាយឈ្នះឈ្នះ ទេ! មិនដឹងជានាងខ្ញុំ យំ ឈឺចាប់ រីងរៃដល់ពេលណា...??? ហើយក៏មិនដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលឈឺចាប់ដូច..រូបនាងខ្ញុំ »។

បើតាមខ្លឹមសារបន្ថែម ជាចុងក្រោយនេះ...នាងខ្ញុំ សូមលើកម្រាមដៃដប់ ពីចម្ងាយ សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធិទូរទាំងប្រទេសកម្ពុជា សូម ឲ្យលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឲ្យជួបតែសេចក្ដីសុខ មានសុខភាពរឹងមាំបរិបូណ៍ ជាម្លប់សន្តិភាព ឲ្យប្រជារាស្រ្ដទូរទាំងប្រទេសកម្ពុជា ។ ជ័យយោ..អរគុណ សន្ដិភាព ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com