ដោយមានការបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ១០ នាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហេង ចាន់ន្នី ភេទ ប្រុស អាយុ ៤១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ ម៉ាក សាំសុង ១គ្រឿង បណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ) នៅចំណុចមុខមន្ទីរពេទ្យចក្រ្កា ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង ៤០នាទី ។
ចំណែក ជនរងគ្រោះឈ្មោះ ខាំង សុខជីង ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ កូរ៉េ មានទីលំនៅផ្ទះលេខ២២៧ ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងទូរសព្ទ័ដៃជារបស់ជនរគ្រោះដែលចាប់យកបាន ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕