នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ចាស់ហើយនៅចិត្តឆេវឆាវទៀត បុរសចំណាស់ម្នាក់ ត្រូវប៉ូលិសស្វាគមន៍
ថ្ងៃទី ៖ 13-09-2023, ដោយ​​ admin , 223 Views
               
ភ្នំពេញ : បុរសចំណាស់ម្នាក់ ត្រូវបានគេប្រាប់ថា បានយកជំពាមកៅស៊ូដាក់គ្រប់កង់ បាញ់ទៅលើកុមារីម្នាក់បណ្ដាលរងរបួសធ្ងន់ធ្ងរចំផ្ទៃមុខ ខាងក្រោមភ្នែក ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន។

ជនសង្ស័យ មានឈ្មោះ ង្វៀង ចាំងងី មានអាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ ជាជនជាតិវៀតណាម ស្នាក់នៅស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកកុមារីរងគ្រោះ មានអាយុទើបតែ ៨ឆ្នាំតែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរ វេលាម៉ោង ០៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មានលោកតាចំណាស់ម្នាក់ យកជំពាមកៅស៊ូ បាញ់ ទៅលើកុមារីម្នាក់ចំផ្ទៃមុខ ខណៈរូបនាងកំពុងលេងជាមួយក្មេងៗដទៃទៀត ស្ថិតនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីសាច់ញាត្តិរបស់កុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា នាពេលកន្លងទៅ ប្រមាណ៥-៦ខែមុន កូនស្រីរបស់គាត់បានធ្លាប់លេងជាមួយចៅរបស់ លោកតាជាជនសង្ស័យ ហើយក៏មានការឈ្លោះគ្នាតែមិនមានបង្កអោយរបួសស្នាមអ្វីឡើយ ។

គាត់បានបន្ថែមទៀតថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បាន ជិះកង់ស្គីជាមួយក្មេងៗ ជាធម្មតា និងបានជិះកាត់ខាងមុខផ្ទះរបស់ ជនបង្កទើបធ្វើអោយជនបង្ក មានការគុំគួននិងរឿង ពេលកន្លងទៅផង ទើបយកជំពាមកៅស៊ូ នឹងដាក់គ្រាប់ដែក ធ្វើសកម្មភាពបាញ់ទៅលើ ក្មេងស្រីរងគ្រោះ ចំនួន០៤លើក ទើបបាញ់ចំផ្ទៃមុខក្មេងស្រី សំណាងល្អត្រូវខាងក្រោមភ្នែក ។

ក្រោយកើតហេតុ អាណាព្យាបាលរបស់កុមារីខាងលើ បានរាយការណ៍ និងដាក់ពាក្យបណ្តឹងទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ បច្ចុប្បន្ន បុរសចំណាស់ ជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com