នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ហើមពោះ បន្ទោបង់មិនចេញ ក្មេងស្រី អាយុ៣ឆ្នាំ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ជួយសង្រ្គោះ
ថ្ងៃទី ៖ 12-09-2023, ដោយ​​ admin , 93 Views
               
ភ្នំពេញ : កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោរបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រីមានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន ២លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចាត់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលបញ្ជូនក្មួយស្រីមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី៩ កញ្ញា ២០២៣។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។ ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយលើការស្នាក់នៅ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com