នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ស្រីស្អាត ជើងខ្លាំងប្រចាំភូមិ ចុងក្រោយចប់ដោយសារប៉ូលិស
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 104 Views
               
ភ្នំពេញ : យុវតីជេីងខ្លាំង០២រូបក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីហឹង្សា ដោយមានបទបញ្ជាពី លោក ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក​ វរះសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វេីការស្រាវជ្រាវបង្រ្កាបករណី​ ហឹង្សាដោយចេតនាមានស្ថានទំងន់ទោស​ នៅត្រង់ចំណុចមុខក្លឹបហ្កោលឡាញ​ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣:១០នាទី ទៀបភ្លឺ នៅចំណុចមុខ ក្លឹបកំសាន្ត+ហ្គោលឡាញ  ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ មានករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យចំនួន ០៧នាក់បានធ្វើសកម្មភាពព្រួតគ្នា ប្រើដៃជើងវាយទាត់ធាក់, ចាប់បោចសក់នឹងចាប់បោកក្បាល និងយកស្បែកជើងវាយជនរងគ្រោះឈ្មោះ សេង ស្រីនិច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យជនរងគ្រោះ របួស រួចក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូកង់បីគេចខ្លួនបាត់ បន្ទាប់ពីកើត ហេតុរូប ជនរងគ្រោះទទួលបានរូបភាពសកម្មភាពរបស់ក្រុមជនសង្ស័យ វាយទាត់ធាក់ជនរង គ្រោះដែលថតបានតាមទូរស័ព្ទដៃពីប្រជាពលរដ្ឋក្បែរកន្លែង កើតហេតុ រួចជនរងគ្រោះក៏ហៅ ម៉ូ តូកង់បីជិះ ទៅព្យាបាលរបួសនៅគ្លីនិកឯកជន មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍ សែនជ័យ ទើបនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដដែល ជនរងគ្រោះបានយករូបភាព សកម្មភាពរបស់ក្រុមជនសង្ស័យ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។

ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ទទួលព័ត៌មានបានអំពីក្រុមជនសង្ស័យ ចុះទៅធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ឈ្មោះ យឿង ចរិយា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ មាន ស្រីរ័ត្ន ភេទ ស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បាន នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅ៣ យកមកសាកសួរ ។ ជនសង្ស័យឈ្មោះ ង ចរិយា និងឈ្មោះ មាន ស្រីរ័ត្ន បាន សារភាពនូវសកម្មភាព ពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួក វាយទាត់ធាក់ជនរងគ្រោះ បណ្តាលឲ្យរបួស នៅចំណុចមុខក្លឹបហ្គោលឡាញសង្កាត់ភ្នំពេញថ្មី កាលពីទៀបភ្លឺថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៣ ប្រាកដមែន ចំណែកបក្ខពួក ១ ឈ្មោះ ហៅ ហ្សា ២.ឈ្មោះ ហៅ ហ្សាតាំងតោ ៣,ឈ្មោះ ហៅ ទីន និង០២នាក់មិនស្គាល់ឈ្មោះកំពុងគេចខ្លួន ។

បច្ចុប្បន្នយុវតីទាំងពីរនាក់នេះ កម្លាំងសមត្ថកិច្ចកំពង់កសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយចំណែកបក្សពួកកំពង់ស្រាវជ្រាវតាមឃាត់ខ្លួនបន្តទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com