ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មករ ក្រុមហ៊ុន ខុនដូរ មួយកន្លែងនៅជ្រោយចង្វារ ផ្ទុះការតវ៉ាខណៈក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យពួកគាត់២ខែ
ថ្ងៃទី ៖ 11-09-2023, ដោយ​​ admin , 104 Views
                     
ភ្នំពេញ : កម្មករសំណង់ជាង ៦០នាក់ នៅភូមិបី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើការតវ៉ាសុំបើកប្រាក់ខែ រយៈពេល២ខែ ក្រោយក្រុមហ៊ុនមិនមានដំណោះស្រាយ។

កម្មករ បាននិយាយថា ពួកគាត់មានគ្នីគ្នាជាង៦០នាក់ បានធ្វើការក្នុងការដ្ឋានសាងសង់ អាគារខុនដូ Morgan enmaison នេះ ជាច្រើនខែមកហើយដោយទទួលបានប្រាក់ខែតិចតួច ប៉ុន្តែធ្វើការធ្ងន់ ហត់ លំបាក នេះដោយសារតែបញ្ហាជីវភាព និងចង់បានថវិការ ។

កម្មករថា ក្រុមហ៊ុននេះមិនបានបើកប្រាក់ខែឱ្យពួកគាត់ចំនួន២ខែមកហើយ ទើបពួកគាត់បានប្រមូលផ្តុំគ្នា មកឈរនៅមុខក្រុមហ៊ុនហើយធ្វើការតវ៉ា ទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគាត់។

សកម្មភាពតវ៉ានេះ ត្រូវបានគេរាយការណ៍ថា មានការបង្កជាជម្លោះហិង្សា រវាងកម្មករ កម្មការនី ប្រតាយប្រតប់គ្នា ខណៈដែលគ្រុបមិនព្រមបើកប្រាក់ខែអោយក្រុមកម្មករ២ខែកន្លងទៅនេះ។

លទ្ធផលចុងក្រោយនៃការតវ៉ានេះ តំណាងក្រុមហ៊ុន បានចុះមកធ្វើការសម្របសម្រួល ជាមួយក្រុមកម្មករ ដោយព្រមព្រៀងបើកប្រាក់ខែឲ្យ៨០ភាគរយ នៃចំនួនប្រាក់ខែ២ខែកន្លងនេះដែលមិនបានបើកជូនដល់ក្រុមកម្មករ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com