កម្ពុជា-ហ្វីលីពីន ធ្វើជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម
ថ្ងៃទី ៖ 05-09-2023, ដោយ admin , 69 Views
ឥណ្ឌូនេស៊ី : នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត និង ប្រធានាធិបតីហ្វីលីពីន នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។
ការចុះអនុស្សរណ:យោគយល់នេះ ត្រូវបានធ្វេីឡេីងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជាជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. ACONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព៕
|