នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
សិស្ស ជាង ៣០០នាក់នៅបារាំង ត្រូវបណ្តេញចេញពីសាលារៀនដោយស្លៀកឈុតអ៊ីស្លាម អាបាយ៉ា
ថ្ងៃទី ៖ 05-09-2023, ដោយ​​ admin , 98 Views
               
បារាំង : សិស្សនិស្សិតបារាំង បានចាប់ផ្តើមចូលរៀនវិញនៅថ្ងៃទី៤ខែកញ្ញា ហើយកាលពីថ្ងៃទី ២៧ខែសីហា រដ្ឋមន្ត្រីក្រសួងអបរំបារាំង លោក Gabriel Attal បានប្រកាសថា ប្រទេសនេះបានសម្រេចហាមប្រាម សិស្ស និស្សិតស្រី ស្លៀកឈុត abaya ចូលរៀន ដើម្បីធានាការអនុវត្តច្បាប់ទម្លាប់នៅក្នុងការអបរំ។

សារព័ត៌មាន AFP បានដកស្រង់សំដីរដ្ឋមន្ត្រីបារាំងបានបញ្ចាក់នៅថ្ងៃ ទី៥ ខែកញ្ញា ថា សាលាបារាំងបានបញ្ជូនក្មេងស្រីរាប់សិបនាក់ទៅផ្ទះវិញ សម្រាប់ការបដិសេធមិនផ្លាស់ប្តូរ សម្លៀកបំពាក់ អាបាយ៉ា (abaya) របស់ពួកគេ ដែលជាសម្លៀកបំពាក់ពាក់របស់ស្ត្រីមូស្លីម នៅថ្ងៃដំបូងនៃឆ្នាំសិក្សា ។

លោក Gabriel Attal បានប្រាប់វិទ្យុ BFM ថា នៅក្នុងការប្រឆាំងនឹងការហាមឃាត់លើការស្លៀកពាក់បែបអ៊ីស្លាម ក្មេងស្រីជិត ៣០០នាក់ បានបង្ហាញខ្លួននៅព្រឹកថ្ងៃចន្ទដោយពាក់អាវអាបាយ៉ា។

ទោះយ៉ាងណា លោកបាននិយាយថា ពួកគេភាគច្រើនបានយល់ព្រមផ្លាស់ប្តូរសម្លៀកបំពាក់ ប៉ុន្តែ ៦៧ នាក់ទៀត មិនព្រមទេ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ។

រដ្ឋាភិបាលបារាំងបានប្រកាសកាលពីខែមុនថា ខ្លួននឹងហាមប្រាមអាបាយ៉ា នៅក្នុងសាលារៀន ដោយនិយាយថា វាបានបំពានច្បាប់នៃលទ្ធិសាសនានិយមក្នុងវិស័យអប់រំ ដែលបានឃើញរួចមកហើយ នូវការហាមប្រាមទទូលក្រមារ ក្រោមហេតុផលថាវាតំណាងឱ្យការបង្ហាញអំពីទំនាក់ទំនងសាសនា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com