នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ការឡើងថ្លៃស្រូវ អង្ករ នៅមិនទាន់អាចបង្កជាបញ្ហាប្រឈម ដល់សន្តិសុខស្បៀងនៅកម្ពុជានោះទេ
ថ្ងៃទី ៖ 31-08-2023, ដោយ​​ admin , 98 Views
               
ភ្នំពេញ : អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ការឡើងថ្លៃស្រូវ អង្ករក្នុងរយៈពេលចុងក្រោយនេះ នៅមិនទាន់អាចបង្កជាបញ្ហាប្រឈម ឬហានិភ័យណាមួយដល់សន្តិសុខស្បៀងនៅកម្ពុជានោះទេ។«ការឡើងថ្លៃអង្ករនៅលើទីផ្សារនេះ វាជាទីផ្សារសកល មិនមែនកើតមានតែនៅកម្ពុជាទេ មានន័យថាប្រទេសផ្សេងទៀតក៏ជួបប្រទះបញ្ហានេះដូចគ្នាដែរ»។

អ្នកនាំពាក្យដដែលបានបន្ថែមថា យន្ដការនេះដាក់ចេញដើម្បីធានា ធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ ស្បៀង ជាពិសេសគឺរក្សា ស្ថេរភាពតម្លៃអង្ករនៅលើទីផ្សារក្នុងស្រុក។ ជាការពិតហើយថានៅ ពេលឡើងថ្លៃ អង្ករក៏ត្រូវឡើងថ្លៃដោយជៀសពុំរួច ប៉ុន្តែបើពិនិត្យមើលពីតម្លៃវិញ ក្រសួងសង្កេត ឃើញថា ការឡើងថ្លៃនេះវាស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយក្រសួងនឹងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បន្តទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា តម្លៃស្រូវនៅកម្ពុជា បានហក់ ឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី៧ ខែសីហា តម្លៃស្រូវ បានកើនឡើងចន្លោះពី ១២០០រៀលដល់ ១៣០០រៀល ក្នុងមួយគីឡូក្រាម។ ការហក់ឡើងនៃតម្លៃស្រូវ អង្ករនេះបានបង្កជាការកត់សម្គាល់មួយ ខណៈដែលនេះជាតម្លៃខ្ពស់មួយក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ វាក៏បានបង្កជាការព្រួយបារម្ភដល់ប្រជាជន ចំពោះអស្ថេរភាពនៃសន្តិ សុខស្បៀងក្នុងប្រទេស ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះបញ្ហាផង។

កាលពីដើមខែសីហាកន្លងទៅ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះតម្លៃស្រូវកើនឡើង និងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារកើន ឡើងក៏ដោយ ប៉ុន្តែ មិនមែនស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភ ខ្លាំងនោះទេ ដោយនេះគឺជាចរន្ត នៃ ការប្រែប្រួលថ្លៃទៅតាមតម្រូវការ និងការផ្គត់ផ្គង់ប៉ុណ្ណោះ។

លោក បន្តថា ប្រសិនបើអង្ករឡើងថ្លៃ ដល់កម្រិតមួយដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួង ពាណិជ្ជកម្មដែលមានក្រុមហ៊ុន ហ្រ្គីនត្រេដ ដែលជាសហគ្រាសទទួលបន្ទុកគ្រប់គ្រងសន្និធិ ស្បៀង ត្រៀម បម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នឹងមានវិធានការសមស្របទៅតាមករណី ឡើងថ្លៃ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មិនទាន់ដល់ដំណាក់កាលដែលត្រូវអនុវត្តនៅឡើយទេ។ អ្នកនាំពាក្យរូបនេះនៅតែអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការភិតភ័យ ព្រួយបារម្ភ ខ្លាំងពេក ដែលអាចនាំឱ្យខាតប្រយោជន៍ជាតិទៅវិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com