ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ១៣នាក់ តុលាការ សម្រេចដាក់ពន្ធនាគារព្រៃស
ថ្ងៃទី ៖ 30-08-2023, ដោយ​​ admin , 156 Views
                     
ភ្នំពេញ : ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ នេះបើផ្អែកតាមការផ្សព្វផ្សាយព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យទាំង ១៣នាក់នោះត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃសពីបទជាច្រើនដូចជា ការរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា៥៦៤ មាត្រា២៨ មាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បទសមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា២៩ និងមាត្រា៥៦៤ នៃក្រមព្រហ្មទណ្ឌ។ បទសមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា២៩ មាត្រា៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បទសមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។

បទបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា២៨ មាត្រា២៩ និងមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ។

ជាមួយនឹងបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា៤៨៦ មាត្រា៤៨៥ និងមាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបទកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសនៅខេត្តសៀមរាប ក្នុងនោះមានជនជាតិចិន ជនជាតិខ្មែរ ជនជាតិខ្មែរកាត់អាមេរិក និងជនជាតិតួកគី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com