នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
ខេត្ត ប៉ាតានី ភាគខាងត្បូងនៃប្រទេសថៃ រងការវាយប្រហារ ដោយគ្រាប់បែក ស្លាប់និងរបួស ៨ នាក់
ថ្ងៃទី ៖ 29-08-2023, ដោយ​​ admin , 68 Views
               
ថៃ : មនុស្ស 3 នាក់បានស្លាប់ និង 5 នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកសំដៅលើកងកម្លាំងសន្តិសុខដែលកំពុងល្បាតនៅក្នុងស្រុក Yarang ខេត្ត Pattani ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃទី 28 ខែសីហា។

យោងតាមមន្ត្រីក្នុងតំបន់ ក្រុមបះបោរបានប្រើកាំភ្លើងវែង និងគ្រាប់បែកដៃ ដើម្បីវាយប្រហារកងកម្លាំងសន្តិសុខ ខណៈពេលដែលពួកគេកំពុងល្បាតនៅក្នុងតំបន់ជុំវិញទីស្នាក់ការរដ្ឋាភិបាលស្រុក Yarang ។

ប៉ូលិសម្នាក់និងអ្នកស្ម័គ្រចិត្តពីរនាក់ត្រូវបានសម្លាប់ ខណៈអ្នករបួសទាំងប្រាំនាក់ជាប៉ូលិស។ កាំភ្លើងវែងជាង១០០ដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ រួមជាមួយនឹងបំណែកគ្រាប់បែកដៃ។

អគារពីរជាន់ដែលស្ថិតនៅក្នុងបរិវេណទីស្នាក់ការរដ្ឋាភិបាលក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ បន្ថែមពីលើនេះ ក្រុមបះបោរក៏បានទម្លាក់គ្រាប់បែកលើបង្គោលភ្លើងចំនួនប្រាំនៅក្នុងទីតាំងក្បែរៗចំនួនបី ដែលនាំឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់។ មិនទាន់មានក្រុមឧទ្ទាមចេញមុខអះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ។ ការស៊ើបអង្កេត និងការស្វែងរកក្រុមបះបោរកំពុងត្រូវបានអនុវត្តជាបន្ទាន់ ខណៈដែលកម្លាំងសន្តិសុខត្រូវបានពង្រឹងនៅប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់។

ចាប់តាំងពីដើមឆ្នាំ 2023 មក រដ្ឋាភិបាលថៃបានបន្តដាក់ពង្រាយកងកម្លាំង មធ្យោបាយ និងដំណោះស្រាយជាច្រើនស្របគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍ មួយជំហានម្តងមួយៗ បង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមនៅតែបន្តបង្កឧប្បត្តិហេតុបំផ្លិចបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងទម្រង់ហិង្សា និងដ៍សាហាវ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នកាលពីថ្ងៃទី២៨ ខែសីហា បានស្នើឱ្យរដ្ឋាភិបាលថៃបន្តពន្យារភាពអាសន្ននៅក្នុងខេត្តចំនួន៣ភាគខាងត្បូងនៃប្រទេសថៃ រួមមានខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ រយៈពេល៣ខែទៀត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com