នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
រុស្ស៊ី ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ចូ បៃឌិន ពីករណីធ្លាក់យន្តហោះដឹកមេដឹកនាំទាហានស៊ីឈ្នួល
ថ្ងៃទី ៖ 25-08-2023, ដោយ​​ admin , 141 Views
               
រុស្ស៊ី : រុស្ស៊ីបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីអាមេរិកអំពីការធ្លាក់យន្តហោះដឹកលោក Wagner ដែលភាគីអាមេរិកមិនគោរពពិធីសារការទូត។

កាលពីថ្ងៃទី 25 ខែសីហា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានរិះគន់ការអត្ថាធិប្បាយរបស់មន្ត្រីអាមេរិក រួមទាំងប្រធានាធិបតីអាមេរិក Joe Biden អំពីការធ្លាក់យន្តហោះដឹកមេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ក្នុងខេត្ត Tver ភាគពាយ័ព្យនៃទីក្រុងមូស្គូ ។

វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃសុក្រនេះថា ការលើកឡើងរបស់លោកខាងលិចដែលថា មេដឹកនាំទាហានស៊ីឈ្នួលរបស់ Wagner គឺលោក Yevgeny Prigozhin ត្រូវបានសម្លាប់តាមបញ្ជារបស់ខ្លួនគឺជា «ការប្រឌិតទាំងស្រុង» ហើយបានបដិសេធមិនបញ្ជាក់ពីការស្លាប់របស់គាត់ជាលក្ខណៈជាក់លាក់ ដែលបង្ហាញពីតម្រូវការក្នុងការរង់ចាំលទ្ធផលតេស្ត។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃក្រុមរបស់ខ្លួន។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតលើអ្វីដែលបានកើតឡើង ប៉ុន្តែពួកគេមិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យយន្តហោះស្រាប់តែធ្លាក់ពីលើអាកាស នៅភាគពាយព្យនៃទីក្រុងមូស្គូនោះទេ។ ហើយពួកគេក៏មិនបានបញ្ជាក់ជាផ្លូវការពីអត្តសញ្ញាណសាកសព១០នាក់ ដែលបានរកឃើញពីបំណែកយន្តហោះនោះដែរ។

អ្នកនយោបាយនិងអ្នកអត្ថាធិប្បាយលោកខាងលិចបានចង្អុលបង្ហាញថាលោក ពូទីន បានបញ្ជាឱ្យសម្លាប់ លោក Prigozhin ដើម្បីដាក់ទណ្ឌកម្មគាត់សម្រាប់ការដែលហ៊ានធ្វើការបះបោរដែលបរាជ័យកាលពីថ្ងៃទី២៣-២៤ ខែមិថុនា ដែលជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ លោក ពូទីន។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ឥឡូវនេះមានការចោទប្រកាន់ជាច្រើនមកលើរុស្ស៉ីជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មរបស់អ្នកនៅលើយន្តហោះ រួមទាំង Yevgeny Prigozhin ផងដែរ ហើយទាំងអស់នេះជា «ការប្រឌិតទាំងស្រុង»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com