ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រទេស អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុម BRICS
ថ្ងៃទី ៖ 25-08-2023, ដោយ​​ admin , 264 Views
                     
បរទេស : សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមប្រទេស BRICS បានសម្រេចអញ្ជើញប្រទេសចំនួន ៦ ដូចជា អាហ្សង់ទីន អេហ្ស៉ីប អ៉ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ឲ្យចូលរួមជាសមាជិកថ្មីនៃប្លុកនេះ។

ការជជែកដេញដោលលើការពង្រីកសមាជិកភាពរបស់ប្លុក BRICS បានឈានដល់ការអនុម័តនូរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ ក្នុងទីក្រុងចូហាន់ណេសបឺគ ដែលបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។ សមាជិកទាំងអស់របស់ BRICS បានបង្ហាញជាសាធារណៈ នូវការគាំទ្រចំពោះការរីកលូតលាស់នៃប្លុក ប៉ុន្តែមានការខ្វែងគំនិតគ្នាខ្លះក្នុងចំណោមមេដឹកនាំរបស់ពួកគេ ជុំវិញចំនួន និងពេលវេលានៃការដាក់បញ្ចូលសមាជិកភាពថ្មី។

សូមរម្លឹកថា BRICS ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។ បច្ចុបន្នមានសមាជិកចំនួន ៥ប្រទេស គឺប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ តើប្រទេស BRICS មានឋានៈនិងតួនាទីយ៉ាងដូចម្តេចក្នុងនិម្មាបនកម្មពិភពលោក?

គួរបញ្ជាក់ថា ប្រទេស BRICS ជាយន្តការសហប្រតិបត្តិការអន្តរជាតិមួយដែលបង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយប្រទេសចំនួន ៥ គឺ ប្រេស៊ីល(Brazil) រុស្ស៊ី(Russia)ឥណ្ឌា(India) ចិន(China)និងអាហ្វ្រិកខាងត្បូង(South Africa)។គ្រាដំបូងគឺធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយនិងសេដ្ឋកិច្ច ជាបណ្តើរៗបានពង្រីកដល់វិស័យសន្តិសុខ បច្ចេកវិទ្យា កសិកម្ម វប្បធម៌និងការអប់រំជាដើម។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំប្រទេសទាំង៥បានឯកភាពគ្នាថា តើធ្វើយ៉ាងណាដើម្បីបញ្ចូលភាពប្រាកដប្រជាក្នុងពិភពលោក ដ៏រង្គោះរង្គើគឺជារបៀបវារៈសំខាន់។

ទាក់ទិននឹងខ្លឹមសារនេះ លោក Xi Jinping បានលើកឡើងថា ៖ « ប្រទេស BRICS ជាកម្លាំងចលករសំខាន់សម្រាប់បង្កើតនិម្មាបនកម្មអន្តរជាតិ ។ យើងជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ រួមគ្នាគាំពារសិទ្ធិអភិវឌ្ឍន៍ រួមគ្នាឆ្ពោះទៅរកទំនើបកម្ម គឺតំណាងឱ្យទិសដៅឈានទៅមុខនៃសង្គមមនុស្សជាតិ ដែលនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃសកលលោក»។

រយៈពេល ១៧ ឆ្នាំបន្ទាប់ពីបានបង្កើតឡើង ប្រទេស BRICS បានលើកកម្ពស់សិទ្ធិបញ្ចេញមតិនិងឥទ្ធិពលនៃប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។គិតត្រឹមបច្ចុប្បន្ន ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេស BRICS បានកើនដល់ចំនួនប្រហែល1/4 នៃទំហំសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកំពូលលើកនេះ មានប្រទេសចំនួនលើសពី ២០ បានដាក់ពាក្យស្នើសុំចូលរួមជាមួយប្រទេស BRICS ដែលបានបង្ហាញយ៉ាងពេញលេញនូវ តម្លៃយុទ្ធសាស្ត្រ នៃយន្តការសហប្រតិបត្តិការប្រទេស BRICS ក្នុងកិច្ចការអន្តរជាតិ។

ទាក់ទិននឹងករណីនេះ លោក Xi Jinping បានលើកឡើងថា ត្រូវឱ្យប្រទេសកាន់តែច្រើនឡើងៗចូលរួមមហាគ្រួសារនៃប្រទេស BRICS ដើម្បីជំរុញឱ្យការធ្វើអភិបាលកិច្ចសកលអភិវឌ្ឍតាមទិសដៅ កាន់តែសមហេតុផលនិងកាន់តែមានយុត្តិធម៌។

ក្នុងនាមជាកម្លាំងសំខាន់នៃការបង្កើតនិម្មាបនកម្មអន្តរជាតិ លោក Xi Jinping បានគូសបញ្ជាក់ជាពិសេសថា ៖ « ក្នុងបញ្ហាអន្តរជាតិសំខាន់ៗ ប្រទេស BRICS បានប្រកាន់ខ្ជាប់ជានិច្ចនូវការផ្តោតលើភាពខុសនិងត្រូវនៃរឿងហេតុ បញ្ចេញសំឡេងយុត្តិធម៌ ដោះស្រាយតាមមធ្យោបាយយុត្តិធម៌ មិនដែលយកគោលការណ៍មកធ្វើការជួញដូរទេ មិនដែលចុះញ៉មនឹងកម្លាំងសម្ពាធខាងក្រៅ ហើយក៏មិនចំណុះប្រទេសដទៃដែរ។»

ប្រសាសន៍នេះក៏ជាសំឡេងចេញពីដួងចិត្តរបស់ ប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ។ អំពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ខុសគ្នានឹងប្រទេសលោកខាងលិចខ្លះដែលរង់ចាំតែទទួលផលប្រយោជន៍ពីក្នុងជម្លោះ ប្រទេសចិន អាហ្វ្រិកខាងត្បូងនិងប្រេស៊ីលជាដើម គឺបានផ្តោតសំខាន់លើការដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា វិបត្តិអ៊ុយក្រែនឈានដល់សភាពដូចបច្ចុប្បន្ន គឺមានមូលហេតុស្មុគស្មាញ កិច្ចការបន្ទាន់គឺជំរុញឱ្យធ្វើការចរចាដោយសន្តិវិធី ជំរុញការបញ្ចប់សង្គ្រាមជាបណ្តើរៗ រហូតដល់ទទួលបានសន្តិភាព មិនត្រូវឱ្យសភាពការណ៍កាន់តែអាប់អួកាន់តែធ្ងន់ធ្ងរនោះទេ។

លោកបានបន្ថែមថា សន្តិសុខអន្តរជាតិមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ការដែលពលីផលប្រយោជន៍ប្រទេសដទៃដើម្បីគាំពារសន្តិសុខជាតិរបស់ខ្លួន នឹងបំផ្លាញខ្លួនឯងវិញនៅទីចុងបំផុត។

នេះបានបង្ហាញម្តងទៀតនូវគំនិតរបស់លោក Xi Jinping ដែលប្រកាន់ខ្ជាប់ថាមនុស្សជាតិជាមហាគ្រួសារដែលរួមជោគវាសនា សន្តិសុខសកលតភ្ជាប់គ្នាយ៉ាងជិតដិត ហើយក៏ជាការឆ្លើយតបដ៏វិជ្ជមានរបស់លោកចំពោះបំណងប្រាថ្នា របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលចង់សម្រេចអភិបាលកិច្ចសកលដោយយុត្តិធម៌ និងមានសេដ្ឋកិច្ចរីកចម្រើន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com