នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
មនុស្សជិត ៣០នាក់ ដោយការបាក់ស្ពាននៅក្នុងប្រទេសឥណ្ឌា
ថ្ងៃទី ៖ 23-08-2023, ដោយ​​ admin , 81 Views
               
ឥណ្ឌា : កម្មករជិត ៣០នាក់ កាលពីថ្ងៃទី២៣ ខែសីហា ត្រូវបានសម្លាប់បន្ទាប់ពីបាក់ស្ពាននៅភាគឦសានប្រទេសឥណ្ឌា។ វាជាការបរាជ័យចុងក្រោយបង្អស់នៃហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សជាច្រើនក្នុងប្រទេសនេះ។

ប៉ូលិសឥណ្ឌាបាននិយាយថា ស្ពាននេះបានបាក់នៅក្នុងទីក្រុង Sairang រដ្ឋ Mizoram ប្រទេសឥណ្ឌា ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ 26 នាក់ និងរបួស 2 នាក់ ។

ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការ។ អាជ្ញាធរផ្លូវដែករដ្ឋនៃប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតមួយ។ ស្ពាននេះបានបាក់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ សីហា (ម៉ោងក្នុងស្រុក) ពេលកម្មករប្រមាណ៣៥ទៅ៤០នាក់នៅកន្លែងកើតហេតុ ដែលមានចម្ងាយប្រហែល 21 គីឡូម៉ែត្រពីទីក្រុង Aizawl រដ្ឋធានីរដ្ឋ Mirozam ។

វីដេអូ និងរូបថតដែលបានបង្ហោះក្នុង Twitter បានបង្ហាញពាក់កណ្តាលនៃស្ពានបាក់ ហើយប្រែទៅជាកម្ទេចថ្មចំពេលតំបន់ភ្នំដែលមានផ្សែងហុយចេញពីកន្លែងកើតហេតុ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មន្ត្រីប៉ូលិសម្នាក់បាននិយាយថា "រហូតមកដល់ពេលនេះ សាកសពចំនួន 17 ត្រូវបានគេរកឃើញនៅកន្លែងកើតហតុ និងមនុស្សច្រើននាក់ទៀតនៅតែបាត់ខ្លួននៅឡើយ"។

អភីបាលរដ្ឋ Mizoram លោក Zoramthanga បាននិយាយថា “មានការសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនេះ។ "ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារនៃសពទាំងអស់ និងសូមជូនពរអ្នករបួសឆាប់ជាសះស្បើយ។ ខ្ញុំសូមអរគុណមនុស្សជាច្រើនដែលបានមកជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ"។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បច្ចុប្បន្ននៅអាហ្វ្រិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ច BRICS ក៏បានចូលរួមរំលែកទុក្ខដល់អ្នកដែលបានស្លាប់នៅក្នុងការបាក់ស្ពាន និងបានប្រកាសផ្តល់សំណងដល់អ្នកស្លាប់ និងរបួសផងដែរ។ ដោយឡែក សាច់ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងការបាក់ស្ពាននេះ នឹងទទួលបានសំណងជិត ២.៥០០ដុល្លារ និង៦០០ដុល្លារសម្រាប់កម្មករដែលរងរបួស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com