នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នាយករដ្ឋមន្ត្រី ទី៣០ របស់ប្រទេសថៃ ត្រូវបានតែងតាំងជាផ្លូវការ
ថ្ងៃទី ៖ 23-08-2023, ដោយ​​ admin , 88 Views
               
ថៃ : នៅទីស្នាក់ការកណ្តាលនៃគណបក្សដើម្បីប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន បានទទួលព្រះរាជក្រិត្យ ពីព្រះមហាក្សត្រថៃ ដោយក្លាយជានាយករដ្ឋមន្ត្រីទី ៣០ នៃប្រទេសនេះជាផ្លូវការ។

នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែសីហា (ម៉ោងក្នុងតំបន់) លោក ស្រី ថាថាវីស៊ីន បានទទួលព្រះរាជបញ្ជារបស់ប្រទេសថៃ ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៣០ នៃប្រទេសនេះជាផ្លូវការ នេះបើយោងតាមសារព័ត៌មាន Thai Enquirer ។ ពិធីទទួលបានព្រះរាជក្រឹត្យនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សដើម្បីថៃ ក្នុងទីក្រុងបាងកក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សក្នុងសម្ព័ន្ធដែលដឹកនាំដោយគណបក្សដើម្បីថៃ។

ថ្លែងក្នុងពិធីនោះ លោក ស្រេតថា បានសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីនាំមកនូវភាពរុងរឿងដល់ប្រជាជនថៃ និងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសនៃក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ថ្មី។ ការទទួលបានព្រះរាជក្រឹត្យអនុម័តនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ស្រេតថា ថាវីស៊ីន បេក្ខជនគណបក្សដើម្បីថៃ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីក្នុងសម័យប្រជុំរួមទ្វេភាគី នៃសភានិងព្រឹទ្ធសភាថៃនៅថ្ងៃទី ២២ ខែសីហា។

ក្នុងសម័យប្រជុំនេះ លោក ស្រេតថា ថាវីស៊ីន ទទួលបានសំឡេងគាំទ្រ ៤៨២ សំឡេង ១៦៥ ប្រឆាំង និង ៨១ អនុប្បវាទ លើសពី ៣៧៥ សំឡេងដែលត្រូវការដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

យោងតាមកាសែត Thai Enquirer នាយករដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថានឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មីក្នុងរយៈពេល 2-3 សប្តាហ៍ខាងមុខ មុនពេលដែលលោក ស្រេត ថា ប្រកាសគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៅចំពោះមុខសភា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com