បន្ទាប់ពីសមាជិកសមាជិការដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន រដ្ឋសភា លោកស្រី ឃួន សុដារី នាថ្ងៃទី២២ខែសីហាឆ្នាំ២០២៣នេះ បានបង្ហាញការប្ដេជ្ញាខិតខំបំពេញនូវបេសកកម្មដ៏ឧដុង្គឧត្តម ក្នុងនាមជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយស្ថាប័នជាតិ ជាអាទិ៍ ស្ថាប័ន នីតិប្រតិបត្តិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ។
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តី ទុកចិត្តជានាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាថា នឹងខិតខំការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទី ព្រមទាំងការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល កុំឱ្យកម្លាំងណាមួយមកបំពាន ឬបំផ្លាញបាននោះ ឡើយ។ បន្តជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានៅគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់ អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈដែលមានសមត្ថភាពខ្ពស់ វៃឆ្លាតនិងស្អាតស្អំ រួមបញ្ចូលផង ដែរ នូវការពង្រឹងនីតិរដ្ឋ និងការពង្រឹងយុត្តិធម៌នៅក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើក កម្ពស់សេវាសាធារណៈ។
ជាមួយគ្នានេះ លោកនឹងមានការពង្រឹងយុត្តិធម៌ក្នុងសង្គម យកចិត្តទុកដាក់ដល់សេដ្ឋកិច្ច ក្រៅប្រព័ន្ធ បង្កើនការវិនិយោគទាំងសាធារណៈ និងឯកជន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការកែលម្អែជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតជំនាញដល់យុវជន ការរកទីផ្សារសម្រាប់វិស័យកសិកម្ម លើកកម្ពស់ផលិតភាពការងារជាដើម៕