នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
លោកថាក់ស៊ីន នឹងវិលចូលប្រទេសថៃវិញ នៅថ្ងៃទី២២ខែសីហា
ថ្ងៃទី ៖ 20-08-2023, ដោយ​​ admin , 69 Views
               
ថៃ : កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា ឪពុករបស់នាងនឹងត្រលប់មកមាតុប្រទេសវិញ នៅថ្ងៃទី ២២ ខែសីហា ដែលជាថ្ងៃតែមួយ សភារបស់ប្រទេសនេះ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានប្រកាស កាលពីថ្ងៃទី 19 ខែសីហាថា ឪពុករបស់នាងនឹងវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី 22 ខែសីហា ។ នេះបើយោងតាមកាសែត Bangkok Post ។

លោកស្រី Paetongtarn បេក្ខជននាយករដ្ឋមន្ត្រី៣រូប របស់គណបក្សភឿថៃ បានសរសេរនៅលើ Instagram និង X ថា “នៅម៉ោង 9:00 ព្រឹកថ្ងៃអង្គារ ទី 22 ខែសីហា ខ្ញុំនឹងនៅឯអាកាសយានដ្ឋានដុនមឿង ដើម្បីស្វាគមន៍ឪពុកខ្ញុំថាក់ស៊ីន”។ សំដៅទៅអាកាសយានដ្ឋានក្នុងរាជធានីបាងកក។ លោកថាក់ស៊ីន ធ្លាប់មានគម្រោងវិលត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី១០ ខែសីហា ប៉ុន្តែបានពន្យារពេលការធ្វើដំណើរនេះ ដោយសារតម្រូវការពិនិត្យសុខភាព។

លោកថាក់ស៊ីន អាយុ 74 ឆ្នាំ បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ពីឆ្នាំ 2001 រហូតដល់គាត់ត្រូវបានទម្លាក់នៅឆ្នាំ 2006 ។ ចាប់តាំងពីពេលនោះមក លោកថាក់ស៊ីន បានរស់នៅនិរទេសខ្លួន។ ក្នុងឆ្នាំ ២០០៨ គាត់ត្រូវបានកាត់ទោសកំបាំងមុខពីបទឧក្រិដ្ឋកម្មជាច្រើន។

សភាថៃត្រូវបានគេរំពឹងថា នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី 22 ខែសីហា ជាមួយនឹងបេក្ខជនដែលត្រូវបានតែងតាំងដោយគណបក្សភឿថៃ ដែលជាគណបក្សមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងលើកទីពីរនៅក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា។

គណបក្សភឿថៃ បានខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ពីលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សរីកចម្រើនឈានមុខគេក្នុងការបោះឆ្នោតបានបរាជ័យក្នុងការបោះឆ្នោតសភាជ្រើសរើសជានាយករដ្ឋមន្ត្រី។

នៅថ្ងៃទី 17 ខែសីហា អ្នកនាំពាក្យគណបក្សរួបរួមជាតិថៃ លោក Akaradet Wongpitakrote ដែលជាអតីតគណបក្សរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក Prayut Chan-o-cha បាននិយាយថា គណបក្សនឹងចូលរួមជាមួយក្រុមចម្រុះប្រឆាំងដែលដឹកនាំដោយគណបក្សភឿថៃ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com