ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចាប់ខ្លួនជនបរទេស១០នាក់រួមទាំងខ្មែរ ពាក់ព័ន្ធករណីលាងលុយខ្មៅជាង៧៣០លានដុល្លារ នៅសិង្ហបុរី
ថ្ងៃទី ៖ 17-08-2023, ដោយ​​ admin , 260 Views
                     
សិង្ហបុរី : ជនបរទេសចំនួន ១០ នាក់មកពីប្រទេសចិន ទួរគី ស៊ីប កម្ពុជា និងវ៉ានូអាទូ(Vanuatu) ត្រូវប៉ូលិសប្រទេសសិង្ហបុរីចាប់ខ្លួនដោយសង្ស័យពាក់ព័ន្ធករណីលាងលុយខ្មៅ។

ប៉ូលិសសិង្ហបុរី កាលពីថ្ងៃទី១៥ ខែសីហា បានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស ដើម្បីចាប់ខ្លួនជនបរទេស១០នាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងគម្រោងលាងលុយ និងក្លែងបន្លំ។ អាជ្ញាធរសិង្ហបុរីបានបង្កកទ្រព្យសម្បត្តិចំនួន ១ពាន់លានដុល្លារសិង្ហបុរី (៧៣៦ លានដុល្លារ) រួមទាំងសាច់ប្រាក់ គណនីធនាគារ អចលនទ្រព្យ រថយន្តទំនើប កាបូប គ្រឿងអលង្ការ និងអាងស្ពាន់ ឧបករណ៍អេឡិចត្រូនិក។

បើតាមប្រភពពីសមត្ថកិច្ច ជនបរទេសដែលត្រូវបានចាប់ខ្លួននោះ មានអាយុចន្លោះពី ៣១ ទៅ ៤៤ឆ្នាំ និងមានសញ្ជាតិចិន ទួរគី ស៊ីប កម្ពុជា និងវ៉ានូអាទូ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរី បាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ ដែលមូលនិធិអាចត្រូវបានភ្ជាប់ទៅនឹងឧប្បត្តិហេតុនេះ។

ធនាគារកណ្តាលបាននិយាយដោយមិនបញ្ចេញឈ្មោះជាក់លាក់ថា "ការងារឃ្លាំមើលជាមួយស្ថាប័នហិរញ្ញវត្ថុទាំងនេះកំពុងដំណើរការ" ។ មកទល់ពេលនេះអត្តសញ្ញាណបុគ្គលដែលចាប់ខ្លួន ពាក់ព័ន្ធការលាងលុយខ្មៅ មិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com