នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
លោក វ៉ី សំណាង ៖ រោងចក្រ សហគ្រាសជាង២០ទីតាំងទៀត នឹងផុសត្រដែតលើដីកំពង់ស្ពឺ
ថ្ងៃទី ៖ 15-08-2023, ដោយ​​ admin , 97 Views
               
ចិន : លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហា បានដឹកនាំគណប្រតិភូ អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យចង្វាក់ផលិតកម្ម តាមបណ្តាររោងចក្រ សហគ្រាស ក្នុងសួនឧស្សាហ៍កម្មចំនួន ៦ទីតាំង មាន ៥៤រោងចក្រ សហគ្រាស។

បើតាមលោក វ៉ី សំណាង ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម ៖ ១- សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង ដុងហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ ២- សួនឧស្សាហ៍កម្ម ហុង អ៉ី  ចំនួន ៥ទីតាំង (មាន ៥០ រោងចក្រ សហគ្រាស)  ដែលមាន រោងចក្រ សហគ្រាស ចំនួន ២៣ (រោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោម និងស្គ្រីនទូរស័ព្ទ, ជ្រលក់ពណ៌,) នឹងត្រូវទៅបង្កើត នៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហ៊ានដំបូងប្រមាណ ២០,០០០នាក់។

លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ ការប្តេជ្ញាចិត្ត និងភាពជឿជាក់លើកម្ពុជា ក្រុមហ៊ុនរបស់លោកនឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហ៊ានដំបូងចំនួនប្រមាណ ៣,០០០កន្លែង ហើយនឹងត្រូវទៅអោយបានឆាប់បំផុត នាចុងឆ្នាំនេះ។

សូមបញ្ជាក់ថា រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហាដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តមាននៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com