ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចិនក្លាយជាប្រទេស មានរូបិយប័ណ្ណបរទេសច្រើនជាងគេបំផុតលើពិភពលោក
ថ្ងៃទី ៖ 14-08-2023, ដោយ​​ admin , 186 Views
                     
ចិន : យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា ទិន្នន័យផ្លូវការបានបង្ហាញនៅសប្តាហ៍នេះថា រូបិយប័ណ្ណបរទេស បម្រុងរបស់ប្រទេសចិនបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកក្កដា ខណៈប្រាក់ដុល្លារបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតក្នុងខែកក្កដា។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសដែលមានទំហំធំបំផុតក្នុងពិភពលោកបានកើនឡើង ១១,៣ពាន់លានដុល្លារដល់ ៣,២០៤ពាន់ពាន់លានដុល្លារកាលពីខែមុន ធៀបនឹងការព្យាកររបស់ក្រុមអ្នកវិភាគដែលថាមានចំនួន ៣,២ពាន់ពាន់លានដុល្លារក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងធៀបនឹងចំនួន ៣,១៩៣ពាន់ពាន់លានដុល្លារក្នុងខែមិថុនា។

ប្រាក់យន់បានឡើងថ្លៃ ១,៥ភាគរយធៀបនឹងប្រាក់ដុល្លារក្នុងខែកក្កដា ខណៈដែលប្រាក់ដុល្លារកាលពីខែមុនបានធ្លាក់ចុះថ្លៃ ១ភាគរយធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀតត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានកាន់កាប់មាសសុទ្ធចំនួន ៦៩,៦៩លានត្រូយអោន (២,១លានគីឡូក្រាម) គិតត្រឹមដំណាច់ខែកក្កដា កើនឡើងពី ៦៧,៩៥លានត្រូយអោននៅដំណាច់ខែមិថុនា។

តម្លៃមាសបម្រុងរបស់ប្រទេសចិនបានកើនឡើងដល់ ១៣៥,៣៦ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកក្កដាកើនឡើងពី ១២៩,៩៣ពាន់លានដុល្លារនៅដំណាច់ខែមិថុនា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com