នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
បុរសខ្លាំងដែលកាន់អំណាចជាង៣៨ឆ្នាំ នឹងបន្តតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា កន្លះខែទៀត
ថ្ងៃទី ៖ 07-08-2023, ដោយ​​ admin , 144 Views
               
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជាដ៍មានឥទ្ធិពលដែលកាន់អំណាចជាមេដឹកនាំយូរជាងគេ ឬក្មេងជាងគេនៅលើពិភពលោក នឹងបន្តសុពលភាពតំណែងជានាយករដ្ឋមន្រ្តីរយៈពេល១៥ថ្ងៃទៀត ។ បន្ទាប់មកកូនប្រុសច្បងដែលមានវ័យជាង៤០ឆ្នាំ លោក ហ៊ុន ម៉ាណែត នឹងបន្តវេនជំនួស បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីផ្លូវការ ក្នុងអាណត្តិទី៧ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ។

យោងតាមការបង្ហោះសារនៅលើបណ្ដាញតេលេក្រាម នៅព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។

បើតាមសម្ដេច ពិនិត្យតាមពេលវេលា លោកជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ ក្នុងអាយុ៣២ឆ្នាំ និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេចចាកចេញពីដំណែងតាមផ្លូវច្បាប់ ដោយគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្ត លោក ជានាយករដ្ឋមន្ត្រីផ្លូវការ ដោយលោកបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ និយាយជារួម ត្រូវ ៤៦៣ខែ ឬ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃ ស្មើនឹង ៥៣៥ខែ ឬ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។ ហើយសម្ដេច នឹងបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅ លោក នឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយក៍បន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះ លោក នឹងបំពេញការងារជាងកន្លះសតវត្សរ៍។ ក្រៅពីនោះ សម្ដេចតេជោ បានអរគុណភរិយារបស់ខ្លួន ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូត ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com