នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នាយករដ្ឋមន្រ្តីដ៍មានឥទ្ធិពល ៖ ការផ្ទេរអំណាចដល់អ្នកបន្តវេន គឺដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា
ថ្ងៃទី ៖ 03-08-2023, ដោយ​​ admin , 126 Views
               
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជាដ៍មានឥទ្ធិពលនិងគ្រប់គ្រងអំណាចជិត៤០ឆ្នាំ ពេលនេះប្រកាសថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ប្រសើរជាងផ្ទេរពេលដែលចាស់ ឬមរណភាព។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ទៀតថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២១ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

បន្ថែមពីនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះនឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយភ្លាម។

សម្តេចតេជោ បានថ្លែងសារទៅកាន់មន្រ្ដីនយោបាយទាំងឡាយថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងនោះទេ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ មិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ ពោលសម្ដេច នៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។ ជាមួយគ្នា

នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដីកម្ពុជា បន្ទាប់ទៅ កម្មវិធីក្រោយៗទៀតនឹងត្រូវមាននាយករដ្ឋមន្ត្រីថ្មីមកជំនួសនោញគឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com