ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក បោន ប៊ិន ៖ គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន
ថ្ងៃទី ៖ 17-06-2023, ដោយ​​ admin , 136 Views
                     
បន្ទាយមានជ័យ​ :​ លោក​ បោន​ ប៊ិន​ បានមានប្រសាសន៍ថា​ គណបក្សប្រជាជនកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ បម្រើប្រជាជន អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ បើកទូលាយទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាននៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួន ដោយផ្អែកលើសភាពការណ៍ជាក់ស្ដែងក្នុងប្រទេស និងនិន្នាការនៃសកលលោក។

ក្នុងកិច្ចប្រជុំរៀបចំផែនការចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣​នាពេលខាងមុខ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣​ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ បានបន្តថា​ ក្នុងរយៈពេល៧២ឆ្នាំមកនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួល យ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរភាព ជាពិសេសបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីសង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ការការពារជាតិ ស្តារ និងកសាងប្រទេសឡើងវិញ, ការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន។

នាឱកាសនោះ លោក​ បោន​ ប៊ិន​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ លោក​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ជ័យ ជូនពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹកផងដែរ។ កិច្ចប្រជុំនេះក៌មានការអញ្ជេីញចូលរួម​ ពី លោក ឃ្លោក នួយ លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ និងសមាជិកក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ ព្រមទាំងក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិ​ ដែលប្រារព្ធធ្វេីឡេីងនៅទីស្នាក់ការគណបក្សស្រុកភ្នំស្រុក​។

លើសពីនោះ លោក​ បោន​ ប៊ិន​ ក៏បានផ្តល់សារ៉ុងសរុបចំនួន២១,៤៩០សារ៉ុង​(ពីរម៉ឺន មួយពាន់ បួនរយ កៅសិប) ជូនដល់ឃុំទាំង៦ ដេីម្បីផ្តល់ជូនដល់សមាជិកបក្សនៅមូលដ្ឋានទាំង៥៩ភូមិ​ ទូទាំងស្រុកភ្នំស្រុក ថែមទាំងបានឧបត្ថម្ភនូវថវិកាចំនួន៦លានរៀលសម្រាប់៦ឃុំផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com