យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ មិថុនា បានបញ្ជាក់ថា ដោយអនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖ ១. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Telpha Inc Co.,LTD ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថ១ឡូត៏ខាងលើនេះពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន និងឱសថស្ថានរង)នានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ២គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និង សាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ និងត្រូវផ្តល់ ឬបញ្ជូនឱសថដែលមានលេខឡូតិ៍ដូចខាងលើ ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។ ៣គ្រឹះស្ថានលក់ឱសថ ឱសថស្ថាន និងឱសថស្ថានិង) ទាំងអស់ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ និងត្រូវ ប្រគល់ឱសថ ADIPIN 18 ដែលមានលេខឡូតិ៍ TI118 នេះត្រឡប់ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូនវិញ ចាប់ពី ថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។ ៤. ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់ ឬលក់ឱសថខាងលើនេះ។
ក្រសួងបានបញ្ជាក់ទៀតថា ដើម្បីធានា គុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្តាឱសថស្ថាន និងឱសថស្ថានរង បញ្ជូនទៅវិភាគគុណភាពនៅ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។
ក្នុងចំណោមឱសថដែលបានបញ្ជូនទៅវិភាគគុណភាព បានរកឃើញថាឱសថឈ្មោះ AMLOCOR-10 Box/3x18 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូត៏ BI31,006, Exp−05-2024 បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) ។ ចំណែកឯឱសថឈ្មោះ AMLOCOR-10 ដែលមានលេខឡូត៏ផ្សេងពីនេះមិនមានការប៉ះពាល់ដល់ គុណភាពឡើយ។ អនុលោមតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖ ១គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ RATANAK RATANA PHARMACEUTICAL Co.,LTD ដែលបាននាំចូល និងចែកចាយឱសថខាងលើ ត្រូវប្រមូលមកវិញនូវឱសថ១ឡូត៍ខាងលើនេះពីគ្រឹះស្ថានលក់ឱសថ ឱសថស្ថាន និងឱសថស្ថានរង)នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ២. គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺបន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និង សាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ និងត្រូវផ្តល់ ឬបញ្ជូនឱសថដែលមានលេខឡូតិ៍ដូចខាងលើ ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។ ៣. គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន និងឱសថស្ថានិង ទាំងអស់ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ និងត្រូវ ប្រគល់ឱសថ AMLOCOR-10 ដែលមានលេខឡូត៏ BIII.J006 នេះត្រឡប់ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូន វិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។ ៤ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់ ឬលក់ឱសថខាងលើនេះ។
ក្នុងករណីបងប្អូនបានប្រទះឃើញ AMLOCOR-10 Box/3x10 Tablets មានលេខឡូត៏ B131.J006 សូមបងប្អូន ប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណ៏អាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈ លេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។