ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កាណាដា ប្រឈមភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន
ថ្ងៃទី ៖ 06-06-2023, ដោយ​​ admin , 162 Views
                     
កាណាដា : សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រី បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កាណាដាកំពុងប្រឈមមុខនឹង ការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈ មានការព្យាករថាអាកាសធាតុក្តៅ និងស្ងួតនឹងបន្តរហូតដល់ចុងរដូវក្តៅនៃឆ្នាំ២០២៣នេះ។

ភ្លើងកំពុងឆេះព្រៃកំពុងកើតមាននៅក្នុងខេត្ត និងដែនដីស្ទើរតែទាំងអស់របស់កាណាដា ហើយមន្ត្រីរដ្ឋាភិបាលសហព័ន្ធ បានព្រមានពីការកើនឡើងនូវហានិភ័យ នៃភ្លើងឆេះព្រៃនេះ រហូតដល់ខែសីហា។

អណ្ដាតភ្លើងបាន និងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅភាគខាងកើតប្រទេស ដោយបង្ខំឲ្យមានការជម្លៀស ប្រជាជនក្នុងតំបន់ណូវ៉ា ស្កូទីយ៉ា (Nova Scotia) ក៏ដូចជាអ្នករស់នៅតាមបណ្តោឆ្នេរសមុទ្រកេប៉ិក (Quebec)។ កាលពី

ថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Wallbridge Mining Company បានបានផ្អាកសកម្មភាពរុករករ៉ែមាសរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែភ្លើងឆេះព្រៃ នេះ។

បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន ៤១៣កន្លែងដែលក្នុងនោះ ២៤៩កន្លែង ត្រូវបានគេចាត់ទុកថាមិនអាចគ្រប់គ្រងបាន ហើយមនុស្សប្រហែល ២៦,០០០នាក់ កំពុងស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួន នៅទូទាំងប្រទេសកាណាដា។

កត្តាភ្លើងឆេះព្រៃ គឺជាគ្រោះធម្មជាតិដ៏មហន្តរាយបំផុតទីពីរនៅកាណាដា បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ប៉ះពាល់ដល់ផលិតកម្មប្រេង និងឧស្ម័ននៅក្នុងខេត្តផលិតប្រេងឆៅដ៏សំខាន់នៃរដ្ឋអាល់បឺតា (Alberta) ដោយបង្កឲ្យមានការបំពុលខ្យល់ ទាំងក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com