ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា នារីឈ្មោះ វ៉ាន់ ធីតា កើតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០២ សញ្ជាតិខ្មែរ អាសយដ្ឋាន បច្ចុប្បន្ន ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវរងពាក្យបណ្ដឹង ពីបទ«មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
បណ្ដឹងបានបញ្ជាក់ទៀតថា នៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មោះ វ៉ាន់ ធីតា បានមកខ្ចីប្រាក់ពីនាងខ្ញុំ(ដើមបណ្ដឹង)ចំនួន ៤០.០០០(បួនម៉ឺន) ដុល្លារអាមេរិក ដោយបានចេញមូលប្បទានប័ត្រលេខៈ ០១៦៦១៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ៤០.០០០(បួនម៉ឺន) ដុល្លារអាមេរិក របស់ធនាគារ ប្រៃសណយ៍កម្ពុជា ក.អ ដើម្បីទុកទូទាត់សងបំណុលមក ឱ្យនាងខ្ញុំវិញ។ មកដល់ពេលកំណត់ដើម្បីបើកប្រាក់ នាងខ្ញុំបានយកមូលប្បទានប័ត្រខាងលើទៅបើកប្រាក់ តែ ខាងធនគារបានបញ្ជាក់ថាមូលប្បទាននេះគ្មានសាច់ប្រាក់ទេ នាងខ្ញុំបានព្យាយាមទាក់ទងទៅឈោ្មះ វ៉ាន់ ធីតា ឱ្យមកដោះស្រាយ តែគាត់ចេះតែដោះសារគេចវេសមិនដោះស្រាយ រហូតមកដល់សព្វថ្ងៃនេះ ទើបនាងខ្ញុំមក ដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីផ្លូវច្បាប់។
បើតាមដើមបណ្ដឹងបានសុំអន្តរាគមឱ្យព្រះរាជអាជ្ញ ចាប់ខ្លួនឈ្មោះ វ៉ាន់ ធីតា មកផ្តន្ទាទោសតាមច្បាប់ និងសុំឱ្យឈ្មោះ វ៉ាន់ ធីតា ប្រគល់ប្រាក់ចំនួន ៤០.០០០(បួនម៉ឺន) ដុល្លារអាមេរិក មកនាងខ្ញុំ រួមនិងទាមទារសំណងជំងឺចិត្ត និងថ្លៃខូចខាតពេលវេលាពីឈ្មោះ វ៉ាន់ ធីតា ចំនួនពីរម៉ឺនដុល្លារអាមេរិកមកឱ្យនាងខ្ញុំ ។ ជុំវិញរឿងនេះ Cam Post មិនទាន់អាចទំនាក់ទំនងសុំការពន្យល់ពីចុងបណ្ដឹង ឈ្មោះ វ៉ាន់ ធីតា បានទេ ៕