ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ព្រមានដកមន្រ្តីដែលពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើ និងទន្រ្ទានដីរដ្ឋ
ថ្ងៃទី ៖ 06-06-2023, ដោយ​​ admin , 143 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីថា ឱ្យតែរដូវកាលបោះឆ្នោតមកដល់ការទន្រ្ទានដីរដ្ឋ ចាប់យកដីគេឯងតែងកើតមានឡើង។ «ឥឡូវនេះកាប់ច្រើននៅខេត្តពោធិ៍សាត់បើតាមខ្ញុំដឹង……..បញ្ឈប់សកម្មភាពជាបន្ទាន់ អ្នកណាក៍ដោយ ទោះបីក្រក៍ដោយមានក៍ដោយ នេះជាដីរបស់រដ្ឋ ជាព្រៃឈើរបស់ជាតិ មិនអាចទៅធ្វើតាពិសតាពាសទេ» ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា ព្រមទាំងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាប្រមាណជិត២ពាន់នាក់ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៦ មិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ដើម្បីការពារនូវសណ្ដាប់ធ្នាប់ ការពារនូវធនធានធម្មជាតិ និងព្រៃឈើរបស់យើង ។

សម្ដេចនាយករដ្ឋមន្រ្តីថា «មានពេលខ្លះអ្នកមានអំណាចរបស់យើងមួយចំនួនក៍ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយរបស់យើងមួយចំនួនក៍ជួលមនុស្សទៅកាប់ដែររួចហើយឱ្យលុយទៅថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង ដល់ទៅពេលរដ្ឋធ្វើសម្បទានឱ្យ អាដីហ្នឹងវាមានបានទៅប្រជាជនណា វាបានទៅអ្នកមានលុយ»។

បើតាមនាយករដ្ឋមន្រ្តី «ហើយមន្រ្តីរបស់យើងនេះ បើមានការពាក់ព័ន្ធក្នុងរឿងនេះ សូមកុំបន្តោស ហ៊ុន សែន។យើងមិនអាចទុកឱ្យនៅក្នុងក្របខ័ណ្ឌរដ្ឋ ឬក្របខ័ណ្ឌយោធា ឬក្របខ័ណ្ឌនគរបាល និយាយរួមក្របខ័ណ្ឌដែលស៊ីប្រាក់ខែរដ្ឋបានទេ រាប់ទាំងមន្រ្តីតុលាការ ខ្ញុំអត់ចាប់តុលាការទេ ខ្ញុំចាប់មន្រ្តីខូច»។ បន្ថែមពីនោះ សម្ដេចបានបញ្ជាឱ្យ សៅ សុខា លោក សាយ សំអាល់ និងអាជា្ញធរតាមខេត្តចាត់ការរឿងនេះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com