ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ៖ កម្ពុជានឹងឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ខាងមុខ
ថ្ងៃទី ៖ 05-06-2023, ដោយ​​ admin , 73 Views
                     
ភ្នំពេញ : តាមការរំពឹងទុក នៅបាំងតែ៤ឆ្នាំទៀតប៉ុណ្ណោះ ប្រទេសកម្ពុជាដែលជាប្រទេសយាយីដោយរបបសង្រ្គាមញឹកញយ នឹងប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ។ នេះបើតាមការអះអាងពីនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅមុខនិស្សិតជិត៦ពាន់នាក់ នៅព្រឹកថ្ងៃចន្ទ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅសាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរម្លឹកម្ដងទៀតថា ប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះដើរចេញពីប្រទេសអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ។សម្ដេចតេជោរំពឹងថា ប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ខាងមុខ។

សម្តេចក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍បន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត។

ក្រៅពីនោះ សម្តេចបានរំលេចថា បច្ចុប្បន្ននេះគឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com