ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រធានាធិបតី អ៊ុយក្រែន ត្រៀមវាយបកដណ្ដើមយកទឹកដីពីរុស្ស៉ី មកវិញ
ថ្ងៃទី ៖ 05-06-2023, ដោយ​​ admin , 67 Views
                     
អ៊ុយក្រែន : សារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ បានចុះផ្សាយដោយដកស្រង់សម្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដី របស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថាយើងនឹងទទួលបានជ័យជម្នះ...ខ្ញុំមិនដឹងនោះទេថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណា ។ និយាយដោយស្មោះត្រង់ វាអាចនឹងត្រូវធ្វើឡើងក្រោម មធ្យោបាយផ្សេងៗគ្នា។ ប៉ុន្តែយើងនឹងធ្វើវា ហើយយើងបានត្រៀមលក្ខណ:រួចជាស្រេច»។

លោក ហ្សេលេនស្គី កាលពីខែឧសភា ធ្លាប់បានលើកឡើងថា អ៊ុយក្រែន ត្រូវការរង់ចាំអាវុធទំនើបៗរបស់លោកខាងលិចបញ្ជូនមកដល់សិន មុននឹងបើក ប្រតិបត្តិការវាយបក ខណៈលោកបានធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីជំរុញឱ្យលោកខាងលិចបន្តផ្ដល់អាវុធ និងការគាំទ្រ សំដៅជួយអ៊ុយក្រែនសម្រេច បានជោគជ័យក្នុងប្រតិបត្តិការវាយបកនេះ។ គេមិនទាន់ដឹងថាតើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងធ្វើឡើងនៅតំបន់ណាមួយទេ តែរុស្ស៉ីកំពុងគ្រប់គ្រង់ទឹកដី អ៊ុយក្រែនមួយភាគធំនៅភាគខាងកើត ភាគខាងត្បូង និងភាគអាគ្នេយ៍៕  

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com