ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី លួចម៉ូតូ ទៅតុលាការ
ថ្ងៃទី ៖ 05-06-2023, ដោយ​​ admin , 111 Views
                     
បន្ទាយមានជ័យ : ដោយទទួលការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វើយ ធូ ភេទប្រុស អាយុ២២ឆ្នាំ ករណី លួចម៉ូតូ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង០៤នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រោយផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជោ ជីវ័ន ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី ករណី លួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-4982 កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងខណ:ពេលខ្លួនជិ:មកលេងម្ដាយក្មេក ហើយទុកម៉ូតូនៅមុខផ្ទះរហូតដល់វេលាម៉ោង០០និង២០នាទី ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ខ្លួននិងឪពុកក្មេក បានលឺសម្លេងឆ្កែព្រុស ខ្លួននិងឪពុក ម្ដាយ ក្មេក បានចេញទៅមើល ឃើញបុរសម្នាក់កំពុងធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន ហើយបាននាំគ្នាស្រែកឆោឡោ និងបានទូរស័ព្ទប្ដឹងទៅកម្លាំងអាវុធហត្ថក្រុងតែម្ដង។   

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់ជាប់គុក២ដងហើយដែរ។ ដោយផ្អែកលើពាក្យបណ្ដឹង ចម្លើយសារភាព និងមានវត្ថុតាងផង ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។    

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ វើយ ធូ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ហើយនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ចំណែកម៉ូតូជាវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់ដើមវិញហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com