ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូរ៉េខាងជើងចោទក្រុមប្រឹក្សាសន្តិសុខ UN ថា ជាដៃជើងនយោបាយរបស់អាមេរិក ក្រោយកោះប្រជុំពីរឿងបង្ហោះផ្កាយរណប  
ថ្ងៃទី ៖ 05-06-2023, ដោយ​​ admin , 86 Views
                     
កូរ៉េខាងជើង : ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងថ្កោលទោស ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានរៀបចំឱ្យមាន កិច្ចប្រជុំស្តីពីការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន នាពេលថ្មីៗកន្លងទៅនេះ តាមការទាមទារបែបបង្ខិតបង្ខំពីសំណាក់សហរដ្ឋអាមេរិក។

អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងជាមន្រ្តីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសនេះ បាននិយាយថា កិច្ចប្រជុំខាងលើ គឺជាសញ្ញាមួយទៀតដែលស្តែងឱ្យឃើញថា ក្រុមប្រឹក្សាសន្តិសុខ UN បានបម្រើជាដៃជើងនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការទទួលយកការទាមទារបែបបង្ខិតបង្ខំរបស់ទីក្រុងវ៉ាស៉ីនតោន ដែលស្នើឱ្យ មិនគោរពចំពោះ សិទ្ធិរបស់ប្រទេសកូរ៉េខាងជើង ក្នុងការអភិវឌ្ឍវិស័យអវកាស។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA អ្នកនាង គីម បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនពេញចិត្តជាខ្លាំង ចំពោះការដែលក្រុមប្រឹក្សាសន្តិសុខ UN តែងតែរិះគន់មកលើការអនុវត្តសិទ្ធអធិបតេយ្យរបស់យើង តាមការចង់របស់សហរដ្ឋអាមេរិកជានិច្ច ហើយខ្ញុំថ្កោលទោសនិងច្រានចោលដាច់អហង្ការចំពោះទង្វើបែបនេះ ដោយចាត់ទុកវាថា ជាសកម្មភាពអយុត្តិធម៌និងរើសអើងជាទីបំផុត នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការរំលោភបំពានមកលើ អធិបតេយ្យរបស់យើង»។

សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាពីការប៉ុនប៉ង របស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍លើកដំបូងរបស់ខ្លួន ទៅកាន់គន្លងអវកាស ដែលបានទទួលបរាជ័យក្រោយរ៉ុក្កែត និងផ្កាយរណបបានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ៕  

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com