ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តារាចម្រៀង មាស សុខសោភា សន្យាថានឹងសិក្សាប្រវត្តិសាស្រ្តខ្មែរឡើងវិញមុនផលិតបទចម្រៀងពាក់ព័ន្ធវប្បធម៌ក្រោយនាយករដ្ឋមន្រ្តីស្ដីបន្តោស
ថ្ងៃទី ៖ 05-06-2023, ដោយ​​ admin , 176 Views
                     
ភ្នំពេញ : ក្រោយនាយករដ្ឋមន្រ្តីស្ដីបន្តោសនិងបញ្ជាឱ្យលុបបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ជាបន្ទាន់ តារាចម្រៀង មាស សុខសោភា សន្យាថានឹងសិក្សាប្រវត្តិសាស្រ្តខ្មែរឱ្យបានច្បាប់បន្ថែមមុនផលិតបទចម្រៀងពាក់ព័ន្ធវប្បធម៌ និងអរិយធម៌ខ្មែរ ។

បង្ហោះសារនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃអាទិត្យ អ្នកនាង មាស សុខសោភា ដែលគេស្គាល់ថា ជាអ្នកចម្រៀងដែលមានឈ្មោះល្បាញល្បី សម្ដីស្រទន់ ទឹកដមផ្អែមគួរជាទីចាប់អារម្មណ៍ពីមហាជន ពេលនេះបានសរសេរខ្លឹមសារបញ្ជាក់ពីគោលបំណងរបស់ខ្លួនថា គ្មានចេតនាបំភ្លៃប្រវត្តិសាស្រ្តឡើយ ។

បើតាមអ្នកចម្រៀង មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com