ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យអ្នកចម្រៀង មាស សុខសោភា ដកចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ចេញជាបន្ទាន់
ថ្ងៃទី ៖ 04-06-2023, ដោយ​​ admin , 206 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃអាទិត្យនេះ បានចេញសារសំឡេងភ្លាមៗ ដោយបញ្ជាឱ្យអ្នកចម្រៀង មាស សុខសោភា ដកចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ចេញជាបន្ទាន់ ក្រោយពីបង្ហោះជាសារធារណៈធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរនិងភាន់ច្រលំប្រវត្តិសាស្រ្តជាតិ ។ «ក្មួយស្រីហាក់ដូចជាលឿនពេក ដើរឆ្ងាយអំពីខ្លឹមសារដើម ឬក៍គ្មានឯកសារយោង» ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (សសសក) លោក ហ៊ុយ វណ្ណៈ ចាត់ទុកថា ការផលិតនិពន្ធបទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ជាការយកព្រលឹងជាតិយើងទៅលេងសើច ។

បង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃអាទិត្យនេះ លោក ហ៊ុយ វណ្ណៈ បញ្ជាក់ គួរលប់ចោលទៅ ហើយលប់ឱ្យបានលឿន។ «គ្មាននរណាបំផ្លាញព្រលឹងខ្មែរ ក្រៅតែពីខ្មែរខ្លួនឯងនោះទេ»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧» ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាង​ពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។

ក្រសួងក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត​និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវ​ជ្រាវ​ឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ដ៏ផូរផង់របស់ជាតិ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com