ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ជាបទចម្រៀងដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចាត់ទុកថា យកព្រលឹងជាតិយើងទៅលេងសើច
ថ្ងៃទី ៖ 04-06-2023, ដោយ​​ admin , 694 Views
                     
ភ្នំពេញ : រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (សសសក) លោក ហ៊ុយ វណ្ណៈ ចាត់ទុកថា ការផលិតនិពន្ធបទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧»ជាការយកព្រលឹងជាតិយើងទៅលេងសើច ។

បង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃអាទិត្យនេះ លោក ហ៊ុយ វណ្ណៈ បញ្ជាក់ គួរលប់ចោលទៅ ហើយលប់ឱ្យបានលឿន។ «គ្មាននរណាបំផ្លាញព្រលឹងខ្មែរ ក្រៅតែពីខ្មែរខ្លួនឯងនោះទេ»៕

បើតាម លោក ហ៊ុយ វណ្ណៈ ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។ ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយព្រះទីវង្គតរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។ ខ្ញុំមិនបរិយាយទៅឆ្ងាយទេ ប៉ុន្តែ សុំមេត្តាកុំបំផ្លាញប្រវត្តិសាស្ត្រ និងដួងព្រលឹងខ្មែរខ្លួនឯង។ បើអាច សុំលប់វីដេអូនេះចោលទៅ។ ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យពេចន៍ឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពខ្លឹមសារប្រវត្តិសាស្ត្រ។ ពាក្យ មរណភាព គេមិនប្រើចំពោះ ព្រះមហាក្សត្រ ទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលជាអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ តាមរយៈវណ្ណកម្មនេះ បង្ហាញថា ក្រុមផលិតទាំងមូលនៅខ្ចីសេចក្តី និងខ្វះភាពគ្រប់ជ្រុងជ្រោយ។ ជាថ្មីម្តងទៀត ខ្ញុំមិនគាំទ្រការយកព្រលឹងជាតិយើង ទៅលេងសើចបែបនេះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com