ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គ្រោះថ្នាក់ផ្លូវដែកឥណ្ឌា៖ មន្ទីរពេទ្យនៅជិតកន្លែងកើតហេតុធ្លាក់ក្នុងភាពចលាចលដូចក្នុងសម័យសង្រ្គាម
ថ្ងៃទី ៖ 03-06-2023, ដោយ​​ admin , 186 Views
                     
ឥណ្ឌា : ក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុផ្លូវរថភ្លើងក្នុងរដ្ឋ Odisha នៃប្រទេសឥណ្ឌា។

កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ឥណ្ឌា (NDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ Odisha (ODRAF) ប៉ូលីសក្នុងតំបន់ និងអង្គភាពពន្លត់អគ្គីភ័យត្រូវបានប្រមូលផ្តុំដោយប្រណាំងប្រជែងនឹងពេលវេលាដើម្បីដោះស្រាយបញ្ហា ជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទូរថភ្លើងបន្ទាប់ពីឧបទ្ទវហេតុផ្លូវរថភ្លើងបង្កឲ្យមានសោកនាដកម្មមួយនៅក្នុងស្រុក Balasore , រដ្ឋ Odisha នៅយប់ថ្ងៃទី 2 ខែមិថុនា។ កងទ័ពឥណ្ឌាក៏បានដាក់ពង្រាយ ដើម្បីជួយក្នុងការជម្លៀស និងព្យាបាលជនរងគ្រោះផងដែរ។

បញ្ជាការដ្ឋានភាគខាងកើតនៃប្រទេសឥណ្ឌា បានដាក់ពង្រាយក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេស ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ឧបករណ៍ជំនួយ និងឧទ្ធម្ភាគចក្រ MI-17 ទៅកន្លែងកើតហេតុ។

មន្ត្រីក្នុងទីក្រុង Bhubaneswar បានឲ្យដឹងថា មានរថយន្តជួយសង្គ្រោះរហូតដល់ ២០០គ្រឿង និងរថយន្តក្រុង ៥០ គ្រឿង ក្រុមគ្រូពេទ្យ ៤៥ក្រុមផ្សេងគ្នា ដែលមានគ្រូពេទ្យ ១២០០នាក់ ចូលរួមនៅក្នុងសកម្មភាពជួយសង្គ្រោះ ។ ក្រុមផ្សេងទៀតបានប្រើប្រាស់រថយន្តស្ទូច ដើម្បីស្វែងរកអ្នកជាប់គាំងនៅខាងក្នុង។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាចំនួនមនុស្សស្លាប់ នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នា នៅក្នុង រដ្ឋ Odisha កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានកើនដល់ ២៨៨នាក់ហើយ ខណៈ៨៥០នាក់ផ្សេងទៀតរងរបួស។

សោកនាដកម្មរថភ្លើងបុកគ្នាខាងលើ គឺជាគ្រោះថ្នាក់លើផ្លូវរថភ្លើងដ៏អាក្រក់បំផុតក្នុងប្រទេសឥណ្ឌា នារយៈពេល ២០ឆ្នាំមកនេះ។ ហេតុការណ៍អាក្រក់បែបនេះ មិនមែនជារឿងថ្មីថ្មោងអ្វីនោះទេ ដោយឥណ្ឌាបានជួបប្រទះសោកនាដកម្មនៅលើផ្លូវរថភ្លើងជាច្រើនកន្លងមកហើយ។ គ្រោះថ្នាក់ដ៏អាក្រក់បំផុត បានកើតឡើង កាលពីឆ្នាំ១៩៨១ ជាពេលដែលរថភ្លើងមួយគ្រឿងបានរអិលធ្លាក់ចេញពីផ្លូវដែក ក្នុងពេលធ្វើដំណើរឆ្លងស្ពានមួយក្នុងរដ្ឋ Bihar ហើយបានធ្លាក់ចូលទឹកទន្លេ ដោយសម្លាប់ជីវិតមនុស្សចន្លោះពី ៨០០ ដល់ ១០០០នាក់ឯណោះ។ ប៉ុន្តែ សោកនាដកម្មកាលពីថ្ងៃសុក្រ ត្រូវបានគេជឿជាក់ថាគឺជាគ្រោះថ្នាក់នៅលើផ្លូវដែក ដ៏អាក្រក់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។

អាជ្ញាធរឥណ្ឌា ជឿថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់ ខណៈប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្តធ្វើឡើង។

រថយន្ដពេទ្យច្រើនជាង ២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកបាឡាស័រ (Balasore) នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។ គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើ កើតឡើងនៅម៉ោង ៧យប់ កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) នៅពេលដែលរថភ្លើងរបស់ក្រុមហ៊ុន Coromandel Express រត់នៅលើផ្លូវពីទីក្រុង Kolkata ទៅកាន់ទីក្រុង Chennai បានបុកគ្នាជាមួយរថភ្លើងមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Howrah Superfast Express ដែលរត់នៅលើផ្លូវពីទីក្រុង Bangalore ទៅកាន់ទីក្រុង Howrah៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com