ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា គំរាមរម្លាយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រសិនបន្តផ្ដល់លុយឱ្យក្រុមបាតុករធ្វើបាតុកម្មនៅណាហ្គាវើលដ៍
ថ្ងៃទី ៖ 03-06-2023, ដោយ​​ admin , 50 Views
                     
ភ្នំពេញ : ក្រៅពីស្នើរឱ្យក្រុមបាតុករជិត១០០នាក់ បញ្ចប់ការធ្វើបាតុកម្មនៅកាស៊ីណូ«ណាហ្គាវើលដ៍»កណ្ដាលរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានអ្នកនៅពីក្រោយខ្នងក្រុមបាតុករដែលជាអ្នកផ្ដល់ជំនួយលុយជាបន្តបន្ទាប់ ។

ថ្លែងក្នុងជំនួបជាមួយកម្មកររោងចក្រ នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានរម្លាយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រសិនបន្តផ្ដល់លុយឱ្យក្រុមបាតុករធ្វើបាតុកម្មនៅណាហ្គាវើលដ៍តទៅទៀត ។«អារឿងកន្លែងបើកលុយធ្វើបាតុកម្មហ្នឹង…អ្នកឯងចង់សាក លមើល៍ ហើយអាចរម្លាយអង្គការអ្នកឯងចោលទៀត…សុំព្រមានអ្នកឯងឱ្យយល់ ហើយកុំថា ហ៊ុន សែន មុនបោះឆ្នោតធ្វើការគាបសង្កត់ អត់គាបសង្កត់ទេ ប៉ុន្តែពួកអ្នកឯងលេងនយោបាយទុច្ចរិត» ។

សម្ដេចតេជោ បញ្ជាក់ «បើធ្វើអង្គការក្រៅរដ្ឋាភិបាលបំផ្លាញរដ្ឋាភិបាលអត់ទេ ថ្ងៃក្រោយនឹងពិនិត្យឡើងវិញ» ។ របាយការណ៍ហិរញ្ញវត្ថុត្រូវតែធ្វើ អង្គការក្រៅរដ្ឋាភិបាលណាខ្លះទទួលលុយពីណាខ្លះៗ បើអ្នកឯងមិនធ្វើទេ ប៉ុន្មានខែត្រូវរម្លាយចោលអង្គការហ្នឹងហ្មង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com