ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អគ្គិភ័យឆាបឆេះឃ្លាំងទុករថយន្តរបស់ក្រុមហ៊ុន ស៊ិនទ្រី នៅស្រុកកំពង់សៀម
ថ្ងៃទី ៖ 03-06-2023, ដោយ​​ admin , 191 Views
                     
កំពង់ចាម : អាជា្ញធរបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ឃ្លាំងទុករថយន្តរបស់ក្រុមហ៊ុន ស៊ិនទ្រី ដែលមានទីតាំងនៅភូមិអណ្តូងច្រោះ ឃុំអំពិល ស្រុកកំពង់សៀម នៅថ្ងៃសៅរ៍នេះ ត្រូវអគ្គិភ័យឆាបឆេះ ដែលបណ្តាលឲ្យខូចខាត រថយន្តជាច្រេីនគ្រឿង និងសម្ភារៈ មួយចំនួន។

ក្រោយពីទទួលដំណឹងភ្លាមៗ កងកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម សហការជាអាជ្ញាធរមូលដ្ឋានស្រុក បានចុះអន្តរាគមន៍ជួយពន្លត់ភ្លេីង ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ដេីម្បីធ្វេីយ៉ាងកុំឲ្យភ្លេីងឆាបឆេះបន្តទៀត ។

តាមប្រភពពីប្រជាពលរដ្ឋ បញ្ជាក់ទៀតថា នៅទីតាំងកេីតហេតុខាងលេី នេះ អគ្គីភ័យ នេះបានបង្កដោយឆ្លងចរន្តអគ្គិសនី ទេីបអណ្តាតភ្លេីងបានឆាបឆេះជាបន្តបន្ទាប់ និងរថយន្តដឹកសម្រាមជាច្រេីនត្រូវឆាបឆេះដែរ ប៉ុន្តែ មិនបណ្តាលឲ្យមនុស្សណារងរបួសឡេីយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com