ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មនុស្សប្រុសស្រីជាង៣០នាក់ ត្រូវអាជា្ញធរឃាត់ខ្លួន នៅក្លឹបមួយកន្លែង ក្នុងខណ្ឌចំការមន
ថ្ងៃទី ៖ 02-06-2023, ដោយ​​ admin , 190 Views
                     
ភ្នំពេញ : មនុស្សប្រុសស្រីចំនួន៣២នាក់ នៅក្នុងក្លឹបមួយកន្លែង ត្រូវកម្លាំងចម្រុះខណ្ឌចំការមន សហការជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្លឹបកម្សាន្តមួយកន្លែង មានស្លាកយីហោ ជាភាសាអង់គ្លេស kabukicho 4.0 (កាប៊ុគីចូ) ស្ថិតនៅផ្លូវរដ្ឋសភា សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា គេបានឃើញកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន រួមមានអាវុធហត្ថ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៣២នាក់ ស្រី១៥នាក់ ដែលមានជនបរទេស និងខ្មែរ ក្នុងនោះក៏មានបុគ្គលិក និងចុងភៅផងដែរ។

តាមការឱ្យដឹងបន្ថែមទៀតថា ការចុះប្រតិបត្តិការណ៍នេះ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌចំការមន បានដកហូតសារធាតុញៀន រួមមានម្សៅសក្រាម និងវត្ថុតាងប្រើប្រាស់មួួយចំនួន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការមន្ត្រីជំនាញបានធ្វើការបិតកំណត់ហេតុ និងបិទឃ្លុំបេទីតាំងក្លិប ដែលមានស្លាកយីហោ kabukicho 4.0 ៚កាប៊ុគីចូ) ខាងលើនេះជាបណ្តោះអាសន្ន។ ចំណែកមនុស្សីប្រុសស្រីចំនួន៣២ ត្រូវបានបញ្ជូនទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com