ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ ទៅកាន់តុលាការ ពាក់ព័ន្ធរំលោភលើទំនុកចិត្ត...
ថ្ងៃទី ៖ 31-05-2023, ដោយ​​ admin , 134 Views
                     
បន្ទាយមានជ័យ​ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ លើករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូប៉ោយប៉ែត​ផាលេសផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដើមបណ្តឹងឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានប្រាប់ឱ្យ​ដឹងថា​ជនសង្ស័យឈ្មោះ KELVIN HARDIANES ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងបន្តថា​ ជនសង្ស័យជាបុគ្គលិកខាងលេីបានលួចផ្ទេរប្រាក់ពីគណនេយ្យរបស់ក្រុមហ៊ុនម្តងបន្តិចៗ ទៅគណនេយ្យម្ដាយរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមកខាងក្រុមហ៊ុនក៏បានត្រួតពិនិត្យដឹង ហើយបានមកដាក់ពាក្យ​បណ្តឹង​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

បន្ទាប់ពីឃាត់ខ្លួន និងសួរនាំរួចមក ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនតាំងពីអំឡុងខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សរុបបានចំនួន៤០៩,០៩០បាត(បួនសែនប្រាំបួនពាន់កៅសិបបាត)។ ជាក់ស្តែងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចំនួន ៦៨,០០០(ប្រាំមួយម៉ឺនប្រាំបីពាន់)បាតទៀតពិតប្រាកដមែន។

ក្រោយឃើញពិរុទ្ធភាពនៃបទល្មើស កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់កងរាជអាវុធហត្ថខេត្ត​ចាត់ការតាមនីតិវិធី។​

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ​២០២៣​នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com