ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជិត២សប្ដាហ៍ប៉ូលិសបានបើកវាំងននខ្មៅ ក្រោយបំបែកសំបុកក្រុមចោរប្លន់អ្នកលក់មាស នៅផ្សារស្ទឹងមានជ័យ
ថ្ងៃទី ៖ 31-05-2023, ដោយ​​ admin , 207 Views
                     
ភ្នំពេញ : ជនសង្ស័យជិត១០នាក់ ត្រូវប៉ូលិសក្រុងភ្នំពេញ បង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យ កាលពីជិត២សប្ដាហ៍មុន ។

មន្រ្តីប៉ូលិសក្រុងភ្នំពេញ បាននិយាយថា ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទីព្រឹក ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

សមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីធ្វេីការស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។ ៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ៤-ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៥-ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ។ ៦-ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៨-ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រៅពីនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ -ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន ០១ គូ,អាវសាច់ក្រណាត់ពណ៌ក្រហម,ខោជើងវែងពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាពណ៌ខ្មៅចំនួន០១ ,បៀរ០២ហ៊ូ និងក្រមាពណ៌ក្រហម ។ -អាវុធខ្លីម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន០១ -អាវុធខ្លីម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និងបង់ចំនួន ០២ -គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់ -គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន ០១ គ្រឿង។

ក្រៅពីនោះ ដូកហូតបានទូរសព្ទ័ដៃម៉ាកណូគៀ (ម៉ិចចុចពិល) ពណ៌ ស ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង -ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ចំនួន ០១ គ្រឿង -ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ចំនួន ០១គ្រឿង -រ៉ឺម៉កម៉ូតូ ពណ៌ ក្រហម គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង *ភស្តតាងចាប់យក -គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com