ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តី ៖ កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់
ថ្ងៃទី ៖ 30-05-2023, ដោយ​​ admin , 44 Views
                     
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។ ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សនោះទេ។

ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។

សម្តេច ថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ បន្ថែមពីនោះ នាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកែតម្រូវលើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។

សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។

លើសពីនេះ សម្តេចតេជោ បានណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិស្សិតឲ្យមានសមត្ថភាពល្អប្រសើរ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានជំរុញឱ្យពង្រឹងកិច្ចការនៃការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតឲ្យបានត្រឹមត្រូវជ្រើសរើសអ្នកជំនាញមកពិនិត្យនិក្ខេបបទនោះឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាព នៃការសិក្សារបស់និស្សិត។

ក្រៅពីសម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ។

សម្ដេចបន្ថែមទៀតថា អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com