ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បែកធ្លាយផ្ទៃក្នុង ៖ លោក រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន
ថ្ងៃទី ៖ 30-05-2023, ដោយ​​ admin , 201 Views
                     
ភ្នំពេញ : លោក រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបាន ទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបផែនការបង្កចលាចល។ នេះបើតាមការចុះផ្សាយពីគណនេយ្យហ្វេសប៊ុក ឈ្មោះ Jasmine Angkor នៅថ្ងៃអង្គារនេះ ។

គណនេយ្យដដែលបានផ្សាយថា នៅយប់ថ្ងៃទី២៩ ខែឧសភា លោក រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណ ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួម ការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា។

លោក រ៉ុង ឈុន ត្រូវបានគេចាត់ទុកថា កំពុងតែ បំផ្លាញបក្សភ្លើងទៀន ដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះ និងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ គណនេយ្យដដែល បានលើកឡើងថា ចេតនារបស់ លោក រ៉ុង ឈុន និងលោក សម រង្ស៊ី ធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។

ផ្ទៃក្នុងបក្សមើលឃើញថា លោក រ៉ុង ឈុន អាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងពន្ធនាគារសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។

បក្សភ្លើងទៀនមិនទទួលខុសត្រូវចំពោះទង្វើ លោក រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា លោក រ៉ុង ឈុន យកលុយពី លោក សម រង្ស៊ី ដែលជាទណ្ឌិត មកធ្វើបាតុកម្ម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com