ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទីក្រុងប៉េកាំង ជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការរឹតបន្តឹងការនាំចេញបន្ទះឈីប
ថ្ងៃទី ៖ 29-05-2023, ដោយ​​ admin , 101 Views
                     
ចិន : ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៩ខែឧសភាបានផ្សាយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការគ្រប់គ្រងការនាំចេញឧបករណ៍អេឡិចត្រូនិចសឺមីកុងឌុចទ័រ (semiconductor) ដោយហៅទង្វើនេះថាជា «ការប្រព្រឹត្តខុស» ដែល «បំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការថ្កោលទោសចុងក្រោយបំផុតរបស់ប្រទេសចិនចំពោះការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក Wang ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក យ៉ាស៊ុតូហ្សី នីហ្សីមុរ៉ា (Yasutoshi Nishimura) កាលពីថ្ងៃទី២៦ ខែឧសភានៅឯសន្និសីទរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដេត្រុយ (Detroit)។

ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសហូឡង់ កាលពីខែមករាបានយល់ព្រមគ្នាបន្ស៊ីគោលនយោបាយនាំចេញរបស់ខ្លួនទៅនឹងគោលបយោបាយគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលនឹងដាក់កម្រិតដល់ការលក់ឧបករណ៍ផលិតបន្ទមួយចំនួនទៅកាន់ប្រទេសចិន ហើយបានដាក់ការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតសឺមីកុងឌុចទ័រចំនួន២៣ប្រភេទទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។

សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងទាំងនេះកាលពីឆ្នាំមុនក្នុងគោលបំណងបង្អាក់ការងាររបស់ចិនលើកុំព្យូទ័រទំនើបដែលអាចប្រើដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធស៊ើបការណ៍សិប្បនិម្មិត។

ជប៉ុនមិនបានលើកឡើងពីឈ្មោះរបស់ចិនទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការគ្រប់គ្រងការនាំចេញនេះ ដោយគ្រាន់តែនិយាយថា ខ្លួនកំពុងបំពេញកាតព្វកិច្ចក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com