ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រុស្ស៊ីបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាស្តីពីសន្តិភាព
ថ្ងៃទី ៖ 27-05-2023, ដោយ​​ admin , 102 Views
                     
បរទេស : ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ីបានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សា ស្វែងរកសន្តិភាពនោះឡើយ ។ នៅថ្ងៃទី២៦ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាសន្តិភាពនោះឡើយ។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់បេសកជនពិសេសរបស់ប្រទេសចិន គឺលោក លី ហ៊ុយ (Li Hui) ថា នៅមានឧបសគ្គធំៗដែលកំពុងបន្តរារាំងឱកាស នៃការបន្តកិច្ចចរចាស្វែងរកសន្តិភាពឡើងវិញ ដោយលោកបានបន្ទោសទៅលើអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។

ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ចំពោះការស្វែងរកដំណោះស្រាយតាមផ្លូវការទូត សម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយលោកបានកត់សម្គាល់អំពីឧបសគ្គធំៗ ដែលកំពុងរារាំងឱកាសដើម្បីបន្តការចរចាសន្តិភាពឡើងវិញ ខណៈពួកវាត្រូវបានបង្កើតឡើងអ៊ុយក្រែននិងក្រុមប្រទេស

លោកខាងលិច»។ កំលុងជំនួបជាមួយលោក លី ដែលធ្លាប់កាន់តួនាទីជា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី កាលពីចន្លោះឆ្នាំ២០០៩-២០១៩ លោក ឡាវរ៉ូវ ក៏បានស្ងើចសរសើរចំពោះ គោលជំហរដែលមានតុល្យភាពរបស់ទីក្រុងប៉េកាំង ជុំវិញបញ្ហាអ៊ុយក្រែនផងដែរ។

ក្នុងនាមជាប្រទេសមហាអំណាច ដ៏មានឥទ្ធិពលមួយនៅលើពិភពលោក ចិនកំពុងព្យាយាមដើរតួជាអ្នកសម្រុះសម្រួលជម្លោះអ៊ុយក្រែន ដែលបានអូសបន្លាយជាងមួយឆ្នាំមកហើយ។ ដំណើរទស្សនកិច្ចរបស់ បេសកជនពិសេសចិនខាងលើ នៅរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៉ីកើតមានឡើង បន្ទាប់ពីលោក លី បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯទីក្រុងកៀវកាលពីសប្តាហ៍មុន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com