ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សប្ដាហ៍ក្រោយ កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 27-05-2023, ដោយ​​ admin , 113 Views
                     
ភ្នំពេញ : នៅបាំង៧ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៧ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាប៉ារ៉ាយូដូ! កីឡាប៉ារ៉ាយូដូ ជាកីឡាដែលលេងដោយអត្តពលិក​ដែល​មាន​ពិការ​ភ្នែក​តែប៉ុណ្ណោះ។ អត្តពលិកត្រូវបានបែងចែកជា ៣ចំណាត់ថ្នាក់ ទៅតាមកម្រិតពិការភាពភ្នែករបស់ពួកគេ ដូចជា B1(ពិការភ្នែកទាំងស្រុង) B2 និង B3 (បញ្ហាចុះ​ខ្សោយគំហើញ)។ យ៉ាងណាមិញ អត្តពលិកក្នុងចំណាត់ថ្នាក់ទាំង ៣ នឹងប្រកួតជាមួយគ្នា ហើយការប្រកួតនឹងត្រូវបានបែងចែកតាមទម្ងន់របស់អត្តពលិកវិញ។ គូប្រកួតត្រូវចាប់ឈុតយូដូរបស់គ្នាទៅវិញទៅមកឱ្យជាប់ក្នុងអំឡុងពេលការប្រកួតទាំងមូល។ ប្រសិនបើពួកគេរបូតដៃ អាជ្ញាកណ្តាលនឹងបញ្ឈប់ការប្រកួត។ ហេតុនេះហើយ ទើបសូម្បីតែមុនពេលការប្រកួតចាប់ផ្តើម អត្តពលិកត្រូវចាប់ឈុតយូដូរបស់ដៃគូប្រកួត។ ដើម្បីទទួលបានពិន្ទុ អត្តពលិកត្រូវបោះគូប្រកួតឱ្យខ្នងរបស់ពួកគេនៅលើដី រួចធ្វើឱ្យពួកគេជាប់គាំង ឬបង្ខំឱ្យចុះចាញ់ ៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com